ចង់ដាំបន្លែខ្លួនឯងនៅផ្ទះហើយដោយគ្មានសារធាតុគីមីដែរឬទេ? អាចសាកធ្វើតាមវិធីទាំងនេះបាន ។ សម្ភារ និងគ្រឿងផ្សំ៖ កញ្ច្រែង ធុងទឹក( ដូចក្នុងរូប) គ្រាប់រុក្ខជាតិដែលអ្នកចង់បណ្តុះ ១ក្រាម ទឹកជី(ជូលីនសង្គ្រោះពន្លឺ) ២៥០មីលីលីត្រ អរម៉ូនពងមាន់ ២៥០មីលីលីត្រ កម្ទេចស្រកីដូង សំឡី (ដូចក្នុងរូប) ទឹកស្អាត ២០លីត្រ ។

១. លាយគ្រឿងផ្សំខាងលើចូលក្នុងធុងទឹក ២. ដាក់កញ្រ្ចែងលើធុង ឱ្យបាតកញ្ច្រែងប៉ះទឹកបន្តិច ៣. យកសំឡីដាក់ទ្រាប់ រួចដាក់គ្រាប់ពូជចូល ៤.យកកម្ទេចស្រកីដូងដាក់ពីលើ ៥. ទុកកន្លែងដែលមានពន្លឺព្រះអាទិត្រគ្រប់គ្រាន់ ។

ជំហ៊ានចុងក្រោយត្រូវឧស្សាហ៍ពិនិត្យមើលទឹក បើអស់ត្រូវថែម។ រយៈពេល២ ទៅ ៣សប្តាហ៍ ដំណាំនឹងលូតលាស់ធំធាត់ល្អ។ ប្រភព៖ អ៊ាង សុផល្លែត

រូបតំណាង
រូបតំណាង
រូបតំណាង