(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងរូបស្រស់សិចស៊ីរបស់ផលិតកម្ម Rock កញ្ញាម៉ូលីកា បានប្រឹងប្រែងលក់ផលិតផលថែរក្សាសម្រស់ តាមអនឡាញជាខ្លាំង ហើយថ្មីៗនេះ នាងបានសម្រេចបំណងទិញរថយន្តបានមួយគ្រឿង ដើម្បីជួយសម្រួលដល់មុខរបររបស់នាង ខណៈដែលនាងអះអាងថា ទម្រាំនាងមានថ្ងៃនេះ នាងបានឆ្លងកាត់ជម្នះនូវពាក្យសម្ដីមាក់ងាយមួយចំនួន ដែលគេមិនសូវឲ្យតម្លៃនាងក្នុងនាមជាតារាសិល្បៈមួយរូប។

ក្នុងនោះមានអ្នកលេងហ្វេសប៊ុកជាច្រើនច្បាស់ជាបានស្គាល់ស្រីស្អាត ម៉ូលីកា ដែលជាអ្នកលក់ឥវ៉ាន់តាមអនឡាញដ៏មានប្រជាប្រិយភាពនឹងសិចស៊ីគួរឲ្យស្រលាញ់ ។ ពេលនេះនាងបានប្រែក្លាយខ្លួនពីតារាចម្រៀងមកជាអ្នករកស៊ី ដែលខិតខំរកស៊ី លក់ផលិតផលតាមហ្វេសប៊ុក រាប់ឆ្នាំ ទម្រាំបើកសម្ពោធហាងដ៏ធំ ដែលចំណាយទឹកប្រាក់អស់ទៅ១០ម៉ឺនដុល្លារ ដែលជាញើសឈាម នាងខំសន្សំកន្លងមក។

ជាក់ស្តែងតារាស្រីរូបនេះ ក៏តែងដឹងគុណម្តាយ ដែលនាងតែងទិញរបស់ល្អ គ្រឿងមាស ឲ្យអ្នកម្តាយជាញឹកញាប់ ដោយមិនខ្វល់ពីការចំណាយ។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ ម៉ូលីកា ក៏បានជូនកាដូខ្លួនឯង ជាចិញ្ចៀន២វង់ និងគ្រឿងមាសឈុតដោយគ្រាន់តែ គ្រឿងពេជ្រ ជិតដល់ខ្ទង់១ម៉ឺនដុល្លារទៅហើយ។ ចុះទម្រាំគ្រឿងមាសទៀតនោះ។យ៉ាងណាមិញ អ្នកគាំទ្រ បានសរសើរពី ការខិតខំរបស់នាង ដែលអាចឲ្យជីវិតនាង មានភាពភ្លឺស្វាង និងត្រចះត្រចង់ដូចសព្វថ្ងៃ ហើយក៏អាចទិញរបស់ថ្លៃៗ ជូនខ្លួនឯងបានទៀតផង៕