(ភ្នំពេញ) ៖ ក្រោយពីពីបទចម្រៀងមនោសញ្ចេតនាមួយបទ របស់តារាចម្រៀងវ័យក្មេងលោក ថេណា ដែលមានចំណងជើងថា «ខុសជំនាន់» បានអង្រួនចិត្តយុវវ័យនឹងបានល្បីរួចមកពេលនេះ តារាចម្រៀង លោក ថេណា បានបង្ហោះបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “អេម” មិនបានប៉ុន្មានក៏ទទួលរងនូវការរិះគន់យ៉ាងខ្លាំងរហូតធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះ​ចេញមុខបកស្រាយកាលពីប៉ុន្មាននាទីមុននេះ នៅលើហ្វេសប៊ុកផេករបស់លោក ដោយលើកឡើងថា៖

“សំុទោស​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹង​ថា​ប៉ារ៉ូល​វា​ខ្លាំង​តែ​ចម្រៀង​បែប​នេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ធ្វើ​បង​ប្អូន​មានចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ថៃ​នឹង​ប្រទេស​ច្រើន​ណាស់​ដែល​ rap បារូល​បែប​នេះ​ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្ប​ន័យការ ​rap​ វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​បងប្អូន​ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ logo ដែល​ខ្ញុំ​គូរង្វង់​សនឹង​ហើយ​ដាក់​ថា​ 18+ទៀត” ។​

លោក ថេណា បានបន្ថែមទៀតថា “ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ភ្លេង​តាម​ internet តែ​ប៉ុណ្ណោះ​មិន​មែន​អ្នក​ចម្រៀង​ផ្លូវ​ការ​ឯណា​ហើយ​បទ​នេះ​ពួក​ខ្ញុំ​ធ្វើ​លែងទុក​ស្ដាប់​ជាមួយ​មិត្តភ័ក្ដិ​​ខ្ញុំ​​តែ​ប៉ុណ្ណោះ​តែ​ក៏​ឃើញ​ fans របស់​ខ្ញុំ​គាត់​ចូល​ចិត្ត​ក៏​បង្ហោះ​ទៅមិន​បាន​លក់​លើក​ទី​ផ្សា​នោះ​ទេ​ខ្ញុំ​ដឹង​ថា​ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែមាន​កំហុស​ព្រោះ​មនុស្ស​មាន​ការ​គិត​ខុស​គ្នា​តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អគុណ​បាទ” ៕