(ភ្នំពេញ)៖ នៅពេល​បង្ហាញ​វត្តមាន​នៅក្នុង​សកម្មភាព​សិល្បៈ​កាលពី​អំឡុង​ពេល​ថ្មីៗ​នេះ ទស្សនិកជន ក៏​ដូចជា​អ្នក​សិល្បៈ​បាន​លាន់​មាត់​សរសើរ​ពី​សម្រស់​តារាចម្រៀង​នាង ឡេង មុន្នីរចនា ថា តារា​រូប​នេះ​ឡើង​សម្រស់​ប្លែក សាច់​សម៉ដ្ឋ​ខៃ​ឡើង​ក្រភើៗ តែ​ម្តង​។ ដោយឡែកលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហោះសារចូលរួមត្រេកអរចំពោះ តារាច​ម្រៀង​​​​​​​​យ៉េៗ ឡេង មុន្នីរចនា ត្រូវបាន លោក ញ៉ែម សំអូន ដែលជាប្រធានក្រុម នៃក្រុម Daraentertainment បានជ្រើសរើសយកនាង ចូលជាសមាជិកក្នុងក្រុមរបស់លោក ។

ដោយសំឡឹងមើលឃើញពីសមត្ថភាពរបស់នាង អ្នកនាង ឡេង មុន្នីរចនា ដែលមាន​ឈ្មោះ​ជា​តារាចម្រៀង ។ ប៉ុន្តែបើរំលឹកពី ជីវិតស្នេហាក៏មិនសូវជាសមប្រកបប៉ុន្មាននឡើយ ព្រមជាមួយ​ការឃ្លាត​រយា​លពីសិល្បៈនាងក៏មានឈ្មោះជាតារាចម្រៀង មេម៉ាយឆ្ងាយកាយពី សិល្បៈ​ផងដែរ​។

រំលឹកពីការស្វាគមន៍ ពីតារាចម្រៀងពោះម៉ាយឲ្យ ឡេង មុន្នីរចនា ចូលក្នុងក្រុម រហូត​មា​ន​ពាក្យ​បែបលែបខាយថា កំលោះពោះម៉ាយបើភ្លើងខៀវឲ្យអ្នកមេម៉ាយចូលក្នុងក្រុមនោះ ពីគណនីហ្វេ​សប៊ុកអ្នក​នាង ​អ្នកនាង ស៊ិន ឧ​ត្តមផល្លាថា «លោក ញ៉ែម សំអូន ដែលជាប្រធានក្រុម នៃក្រុម Daraentertainment បានជ្រើសរើសយកនាង ចូលជាសមាជិកក្នុងក្រុមរបស់លោក ដោយសំ​ឡឹង​មើល​ឃើ​ញ​ពី​សមត្ថភាពរបស់នាង» ។