(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាអ្នកសិល្បៈនីមួយៗត្រូវតែមានអ្វីដែលថ្មីៗហើយប្លែកៗជានិច្ចដើម្បីបង្ហាញទៅកាន់ទស្សនិកជននឹងអ្នកគាំទ្ររបស់ខ្លួន ។ ដោយឡែកមួយរយៈពេលថ្មីៗនេះ គេក៏សង្កេតឃើញថា តារាចម្រៀងស្រីចាស់វស្សារូបនេះ ក៏កាន់តែពូកែលេងខ្លួនជាងកាលពីមុនច្រើន ។

ក្នុងនោះមិនថាតែការប្តូរគ្រប់ស្ទាយ៍ មានទាំងស្ទាយ៍បែបCute គួរឲ្យស្រលាញ់ ស្ទាយ៍បែបចាស់ទុំនារីវ័យកណ្តាល ឬស្ទាយ៍បែប Swag កាលីបទាន់សម័យ រីឯសម្រស់វិញក៏កាន់តែស្រស់ស្អាតសាច់សខ្ចី កាន់តែភ្លឺថ្លាគួរឲ្យបេតីផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះកំពូលតារាស្រីឱក សុគន្ធកញ្ញា ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ជាមួយនឹងរូបថតស្ទាយ៍ថ្មីមួយសន្លឹករបស់នាង យ៉ាងស្រស់ស្អាតដូចជាកូនក្រមុំតុក្កតាដូច្នោះដែរ។ ជាការពិតណាស់ ចូលប្រឡូកសិល្បៈជាង១០ឆ្នាំទៅហើយ លើកទី១ហើយ ដែលអ្នកគាំទ្របានឃើញ តារាចម្រៀងស្រីរូបនេះ តុបតែងខ្លួនយ៉ាងCuteបញ្ចេញសាច់សខ្ចី ដូចនារីកូរ៉េបែបនេះ។