(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តអ្នកគាំទ្រជាច្រើនបានដឹងហើយជាពិសេសអ្នកគាំទ្រនឹងអ្នកតាមដានពីបទចម្រៀងថ្មីៗរបស់តារាចម្រៀងរ៉េបក្នុងស្រុក ។ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញសង្គ្រាម Rapper រវាង G-Devit និង ខ្មែរ១ជីវិត កំពុងតែផ្ទុះកក្រើកយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែអ្នកទាំង២បានចេញចម្រៀងច្រៀងឌឺដងគ្នាទៅវិញទៅមកជាបន្តបន្ទាប់ផងដែរ ។

តែថ្មីៗនេះ រឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញ ។ ចំពោះរឿងដែលស្ងប់ស្ងាត់នេះ G-Devit ក៏បានប្រកាសប្រាប់ទៅដល់បងប្អូន នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកមិនបានតបទៅអ្នកមកថ្មីទេ ហេតុផលព្រោះខ្លាច ហើយលោកចង់អោយគាត់ទាំងពីរលេខ១ ។ នៅក្នុងនោះ អ្នកគាំទ្រជាច្រើនក៏បានគាំទ្រដល់រូបលោកដែលធ្វើបែបនេះ ដោយសន្មត់ថាសង្គ្រាម Diss Track នេះគឺត្រូវបានបញ្ចប់ ក្នុងគោលបំណងសន្តិភាពទាំងអស់គ្នា ។

ក្នុងនោះលោក G-Devit បានបង្ហោះនៅលើបណ្ដាញសង្គម៖ “ដំណឹងចែកជូនបងប្អូនអ្នកគាំទ្ររបស់ខ្លួននឹងទៅកាន់មហាជនថា៖ ខ្ញុំមិនបានតបទៅអ្នកមកថ្មីទេបងប្អូន ហេតុផលព្រោះខ្ញុំខ្លាច ហើយខ្ញុំបាទអោយគាត់ទាំងពីរលេខ១ អរគុណ!” ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?