(ភ្នំពេញ)៖ ​ខណៈតារាសម្ដែងវ័យក្មេង មានរូបឆោមលោមពណ៌ស្រស់ស្អាត គួរជាទីប្រតិព័ទ្ធ និងជាកូនខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ត្រូវបានជ្រើសរើសធ្វើជាបវរកញ្ញាចក្រវាឡ តំណាងកម្ពុជា ឲ្យទៅប្រកួតលើឆាកអន្តរជាតិ ប្រចាំឆ្នាំ ២០១៨ កន្លងទៅដែលមានប្រទេសហ្វីលីពិន ជាម្ចាស់ផ្ទះ។ ជាមួយគ្នានឹងការជ្រើសរើសនេះ ត្រូវបានគេដឹងថា តារាម៉ូដែលសាច់សខ្ចី ម៉ៃយ៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈ ពីកំណើតនោះទេ ថែមទាំងមានសមត្ថភាព ខាងចំណេះដឹងខ្ពស់ ជាពិសេសគឺនាងអាចនិយាយបាន រហូតដល់ទៅ៣ភាសា ទៀតផង។

តារាកូនកាត់កញ្ញា ម៉ៃយ៉ា បានធ្វើឲ្យមហាជនស្រឡាំងកាំងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកក្នុងឈុតសម្លៀកបំពាក់ហែលទឹកដ៏សិចស៊ីបង្ហាញរាងដ៏តូចស្រឡូនរបស់នាងយ៉ាងច្បាស់ មើលទៅពិតជាស្រស់ស្អាតមែន។ ដោយការបង្ហាញខ្លួនក្នុងឈុតមួយនេះទាំងភាពជឿជាក់ និងពេញចិត្ត ទើបធ្វើឲ្យតារាស្រីនាង ម៉ៃ យ៉ា មិនខ្លាចក្នុងការបង្ហាញក្បាលពោះរាបស្មើឱ្យគ្រប់គ្នាបានឃើញនោះទេ។ យ៉ាងណារំពេចពីបានឃើញដូចនេះក៏ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ភ្លាមថា៖

«ម៉ៃយ៉ា ពិតជាមានរាងស្រស់ស្អាត ថែមទាំងមានរូបសម្រស់ស្រស់សោភាគួរឱ្យបេតីទៀតណាស់»។ គួរបញ្ជាក់​ផ​ង​​​​​​​​​​​ដែរតារាស្រីរូប​នេះកំពុងមានបុរសជាច្រើនតាមចែចូវនាងយកធ្វើជាគូអនាគត ប៉ុន្តែត្រូវនាងប​ដិសេធ។ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!