(ភ្នំពេញ) ៖ កាលពីប៉ុន្មានថ្ងៃមុនឡើងកក្រើកហ្វេសប៊ុករឿងរ៉ាវ​លោក គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី ឡើង​សំ​ញ៉ែង​លើ​ឆាក​ចែក​លុយ​ឲ្យ​កូន​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​ថ្ងៃ​ខួបកំណើត បានកើត​នូវ​ចម្ងល់​ពី​មហាជន​ឆ្ងល់​ពី​ប្រភព​ចំណូល​លោក​មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ​រូបនេះ​ច្រើន​ប៉ុណ្ណា រហូត​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ ខណៈ​មហាជន​កំពុងមាន​ចម្ងល់ និង​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​។

មិនបានប៉ុន្មានផង​ស្រាប់​កាលពី​ម្សិលមិញ​នេះ​ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​លុបឈ្មោះ​បុគ្គល គឹម រស្មី នេះ​ចេញពី​ក្របខណ្ឌ ស្របតាម​ការ​បង្គំ​ទូលថ្វាយ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ក្រោយ​បានឃើញ​ពី​ព្រះរាជក្រឹត្យ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​បង្ហាញ​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

ខណៈ​ព្រះរាជក្រឹត្យ​នេះ​បាន​បណ្តែត​ខ្លួន​ឡើង​ហាក់​ចាក់​ទម្លុះ​ចំ​បេះដូង​រាស្ត្រ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដោយ​សម្តី​ជា​ថ្នាក់ដឹកនាំ​កំពូល​ដើម្បី​រាស្ត្រ និង​មាតុភូមិ​ថា «​នេះ​គឺជា​ការវះកាត់​ប្រកបដោយ​ការឈឺចាប់ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​»​។

ទន្ទឹមនឹង​ឃើញ​ពី​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​ប្រៀបបាន​កាត់​សាច់​ស្អុយ​ពី​ជួរ​ថ្នាក់ដឹកនាំ​យ៉ាងនេះ ពលរដ្ឋ​ទាំង​នគរ​បាន​ផ្ទុះឡើង​នូវ​ការគាំទ្រ ស្របពេល​ម្ចាស់​គណនី ឡៃ​លី ប៉ោយប៉ែត ក៏បាន​លើកឡើង​ចង់​ឲ្យ​មានការ​បង្វែរ​កាណុង​ទៅរក​សាច់​ស្អុយ​ឯទៀត​ថា «​គាំទ្រ​សម្តេច បើ​សម្តេច​លះបង់​សាច់​ស្អុយ​ឯទៀត​ដែល​កំពុង​ជ្រកកោន​ក្រោម​ក្លៀក​សម្តេច​បាន​ប្រសើរ​ណាស់​ទាន​»​។​

សូមស្ដាប់សម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី! ខួបកំណើតកូនយប់មិញ 05/02/2019 ចែកកូនតូចកូនធំម្នាក់ៗ ១០ម៉ឺនដុល្លារអាមេរិក???

Gepostet von Cam Post am Dienstag, 5. Februar 2019