(ភ្នំពេញ)៖ តារាចម្រៀងចាស់វស្សាកញ្ញា ឳក សុគន្ឋកញ្ញា ក្រោយពីបានឈរជើងបានយូរក្នុងផលិតកម្មរស្មីហង្សមាសមិនយូរប៉ុន្មាននោះទេនាងនឹងក្លាយទៅប្អូនប្រសាររបស់ថៅកែហង្សមាសហើយ ។​ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថាសល់មិនប៉ុន្មានខែទៀតនោះទេ ពេលវេលាដ៏ល្អអបអរសិរីមង្គល របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នឹងជិតមកដល់ហើយ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលយោងតាមដំណឹងដែលបានប្រកាស គឺនាងនិងអនាគតស្វាមី នឹងត្រៀមចូលរោងការតាមប្រពៃណីខ្មែរ នៅ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។

មួយរយៈចុងក្រោយនេះយើងឃើញអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅដើរលេងនៅក្រៅប្រទេសជាញឹកញាប់ជាពិសេសតែងតែដឹកដៃគ្នាចូលរួមកម្មវិធីជាច្រើននៅក្នុងស្រុកផងដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍លើតារាស្រីរូបនេះគឺថាមួយរយៈចុងក្រោយនេះយើងតែងតែឃើញនាងស្លៀកសិចស៊ីធ្វើឲ្យទស្សនិកជាច្រើនលាន់មាត់សរសើរពីភាពលេចធ្លោរនឹងស្រស់ស្អាតរបស់នាង ។

ជាក់ស្តែងរូបភាពមួយសន្លឹកដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្លួននឹងមហាជនទូទៅដោយរូបនោះកញ្ញា​ ឳក សុគន្ឋកញ្ញា បានបញ្ចេញល្វែងខាងលើមើលទៅគួរឲ្យខ្នាញ់មែនទែន ហើយអ្វីដែលសំខាន់នោះពិតជាស្អាតប្លែកភ្នែកតែម្តង ព្រោះមួយសន្លឹកនោះមើលទៅដូចជាតុក្កតាអញ្ចឹង​ ។

ចង់ដឹងស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!