(បាត់ដំបង)៖ វាពិតជារឿងល្អដែលមានកូនខ្មែរយើងចេះផលិតមីល្ពៅបានហើយមានរស់ជាតិឆ្ងាញ់អាចទទួលយកបាន ។ដំណឹងគួរជាទីសាទរពីសំណាក់កូនខ្មែរខេត្តបាត់ដំបង បានផលិតនូវមីរសជាតិថ្មីដោយធ្វើឡើងពីផ្លែល្ពៅ បានធ្វើឲ្យមហាជនប្រុសស្រីកើតក្តីសាទរយ៉ាងខ្លាំងក្លា ក៏លេចដំណឹងដឹងមកថា មានអ្នកជំនួញមានទ្រព្យម្នាក់ ចង់បោះទុនរួមគំនិតបច្ចេកទេស ប៉ុន្តែត្រូវយុវជនរូបនេះប្រកាសបើកភ្លើងក្រហមដាក់ភ្លែតថា «ខ្ញុំសូមបិទមិនទទួលការសុំវិនិយោគទេ ហើយខ្ញុំមិនបាទទួលវិនិយោគពីខាងណាដែរ»។
រំពេចលេចសម្តីប្រែក្រឡាស់ផ្លាស់លឿនធ្លាប់សំណូមពរឲ្យមានការចូលរួមពីមហាជននោះលោកឧកញ៉ាសំបូរធនចិត្តសប្បុរស ឡេង ណាវ៉ាត្រា ស្រាប់តែឧទានឡើងដោយសម្តីបែបឆ្ងល់ថា «មែនហើយខ្ញុំមិនយល់ដែរគេខំដាក់ចិត្តចង់វិនិយោគជាមួយហើយ តែគាត់និយាយមកវិញអញ្ចឹង ខ្ញុំអត់យល់ពីគាត់»។
លោកឧកញ៉ាបានបន្តពន្យល់ពីចរន្តនៃជំនួញគួរពិចារណាថា «បង្កើតរោងចក្រផលិតមួយទាំងដីទាំងរោងចក្រ និងការធ្វើទីផ្សារមិនមែនចំណាយតិចទេ គឺរាប់លានដុល្លារហើយមិនប្រាកដថាជោគជ័យនោះទេណាប្អូន គិតឡើងវិញកុំមានអំនួតលើខ្លួនឯងពេក កុំលោភលន់ពេក ត្រឹមធ្វើមីពីល្ពៅគ្មានពិបាកទេបើគេជួលអ្នកចេះយ៉ាងច្រើនគេយកប្រាក់ខែតែ 5000$នឹង»។
បន្តប្រាប់ខ្លីតាមរយៈសម្តីដែលលោកឧកញ៉ាធ្លាប់ជោគជ័យលើជំនួញទៀតថា «ការលំបាកពិតប្រាកដនោះគឺការធ្វើទីផ្សារលក់អោយបានច្រើន គឺចំណាយលុយរាប់លានដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្ម ចំណែកការផលិតមិនមែនជាបញ្ហាធំនោះទេ ខ្ញុំឮគាត់ថាគេឲ្យគាត់ 30%គាត់ថាតិច ខ្ញុំឆ្ងល់បើខ្ញុំវិញអចលនៈទ្រព្យគេដាក់ទុនជាមួយខ្ញុំ ឲ្យខ្ញុំចំណេញត្រឹម30% ឬ20% ខ្ញុំទទួលដៃពីរ»។
តើប្រិយមិត្តយល់យ៉ាងណាដែរជុំវិញការលើកឡើងរបស់យុវវជននេះ?




