(ស្រុកស្អាង)៖ ថ្ងៃទី៨ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០៨នឹង១៥នាទី
នៅចំណុចភូមិព្រែកខ្មែរឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលមានករណីចោរលួចម៉ូតូ។
ក្នុងនោះជនរងគ្រោះមានឈ្មោះទី ធីភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ
មានទីលំនៅ ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។

ជនសង្ស័យថាជាចោរមានឈ្មោះជា ម៉ាហៅអាជ្រុយភេទប្រុសអាយុ៣៥ឆ្មាំ ជនជាតិខ្មែរ មុខរបរ: រើសអេតចាយ ស្នាក់នៅ សង្កាត់ចាក់អង្រែលើខណ្ឌ័មានជ័យ រាជធានីភ្នំពេញ
មានស្រុកកំណើត នៅភូមិពេចនាឃុំបន្ទាយមាសស្រុកបន្ទាយមាសខេត្តកំពត។
មានបក្សពួកឈ្មោះម៉េង លីហុងភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ។ ស្រុកកំណើតនៅភូមិកំពង់អំពិលឃុំកំពង់អំពិលស្រុកពារាំងខេត្តព្រៃវែង ។

ម្នាក់ទៀតមានឈ្មោះ ម៉ាប់ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរ:មិនពិតប្រាកដ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានគេចខ្លួនបាត់ ។ រីឯម្នាក់ទៀតឈ្មោះ តនភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំ ពេទ្យរុស្សី រាជធានីភ្នំពេញកំពុងគេចខ្លួន ។ ម៉ូតូដែលត្រូវបានចោរលួចមានម៉ាកហុងដាសេ១២៥ពណ៍គ្រាប់អំពិល សេរីឆ្នាំ២០០៧ចំនួន១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ០១.៦៣៩១(ជារបស់ជនរងគ្រោះ)មានស្នាមបាក់ក្បាលម៉ូតូ។ នឹងម៉ូតូចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ១AP.៩៦០៨ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ 

ដោយនៅវេលាម៉ោង ពេលកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួនដោយពុំបានដកសោរចេញរួចជាប់រវល់លក់ដូរឈ្លៀតឱកាសនោះជនសង្ស័យខាងលើជិះម៉ូតូចំនួន២គ្រឿងបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះដោយមានឈ្មោះម៉េង លីហុង ឡើងជិះម៉ូតូយកទៅតែម្ដង។ពេលជាមួយគ្នានោះម្ចាស់ម៉ូតូឃើញក៏បានស្រែកថា ចោរៗភ្លាមនោះសមត្ថកិច្ចប៉ុស្ដិស្អាងភ្នំនិងកម្លាំងអន្ដរាគមន៍ស្រុកស្អាងបានធ្វើសកម្មភាពដេញតាមពីក្រោយជនសង្ស័យ រហូតដល់ចំណុចភូមិព្រែ ករុនឃុំព្រែកគយស្រុកស្អាង ជនសង្ស័យផ្ដួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះជា ម៉ាសំដៅទៅទិសខាងត្បូងតាមផ្លូវជាតិលេខ២១។

ដោយមានការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ(អធិការ) និងបានសហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកកោះធំទើបសមត្ថកិច្ចនគរបាលស្រុកស្អាងដេញតាមឃាត់ខ្លួនបានជនសង្ស័យខាងលើនៅភូមិកោះទាវ (ក)ឃុំសំពៅពូនស្រុកកោះធំ។ចំណែកជនសង្ស័យឈ្មោះម៉ាប់និងឈ្មោះតន បានជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី ។