តាមក្បួនទស្សទាយបុរាណចិនបានបង្ហាញថា ឆ្នាំទាំង ១២ និងឆ្នាំកំណើតរបស់មនុស្សម្នាក់ៗ អាចប្រាប់ពីចរិតលក្ខណៈ របស់ពួកគេដូចខាងក្រោមនេះ៖ ឆ្នាំជូត(១៩១២, ១៩២៤,១៩៣៦,១៩៤៨,១៩៦០,១៩៧២,១៩៨៤,១៩៩៦,២០០៨,២០២០)៖ជាមនុស្សចិត្តល្អ មានពេទ្យកោសល្យជាមិត្តល្អ រ៉ូមេនទិចនិងចេះដោះស្រាយបញ្ហាប្រកបដោយការយល់ដឹងខ្ពស់។

ឆ្នាំឆ្លូវ(១៩១៣,១៩២៥,១៩៣៧,១៩៤៩,១៩៦១,១៩៧៣,១៩៨៥,១៩៩៧,២០០៩,២០២១)៖ ជាមនុស្សខ្លាំង ខិតខំធ្វើការងារ មានថាមពលរឹងមាំចូលចិត្តរស់នៅស្ងៀមស្ងាត់ម្នាក់ឯង ហើយមនុស្សនេះមិនងាយនឹងជឿអ្នកណាម្នាក់ងាយៗឡើយ។

ឆ្នាំខាល (១៩១៤,១៩២៦,១៩៣៨,១៩៥០,១៩៦២,១៩៧៤,១៩៨៦,១៩៩៨,២០១០,២០២២)៖ ជាមនុស្សចូលចិត្តលេងសើច រាប់អានមិត្តភក្តិ និងការទំនាក់ទំនង។ ពួកគេពូកែផ្នែកសិល្បៈ ការនិពន្ធនិងផ្នែកសារព័ត៌មាន ហើយពួកគេក៏ជាដៃគូរស្នេហាដ៏ល្អផងដែរ។

ឆ្នាំថោះ(១៩១៥,១៩២៧,១៩៣៩,១៩៥១,១៩៦៣,១៩៧៥,១៩៨៧,១៩៩៩,២០១១,២០២៣)៖ ជាមនុស្សមានយុត្តិធម៌សន្តិភាព និងមានតុល្យភាពគ្រប់រឿងរ៉ាវ។ ពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារមិនឲ្យមានជម្លោះ។

ឆ្នាំរោង(១៩១៦,១៩២៨,១៩៤០,១៩៥២,១៩៦៤,១៩៧៦,១៩៨៨,២០០០,២០១២,២០២៤)៖ ជាមនុស្សដែលមានថាមពល់ក្នុងរាងកាយខ្លាំងខ្លាំជាងមនុស្សធម្មតា មានទេព្យកោសល្យពីធម្មជាតិ និងមានប្រាជ្ញាវៀងវៃក្នុងការធ្វើការងារអ្វីមួយ។

ឆ្នាំម្សាញ់(១៩១៧,១៩២៩,១៩៤១,១៩៥៣,១៩៦៥,១៩៧៧,១៩៨៩,២០០១,២០១៣,២០២៥) ជាមនុសដែលស្រលាញ់គ្រួសារការងារក្នុងផ្ទះ ជាមនុស្សប្រពៃណីនិយមតែពួកគេមាន លក្ខណៈសម្បិត្តជាអ្នកដឹងនាំតាំងពីធម្មជាតិ។

ឆ្នាំមមី(១៩១៨,១៩៣០,១៩៤២,១៩៥៤,១៩៦៦,១៩៧៨,១៩៩០,២០០២,២០១៤,២០២៦)៖ ជាមនុស្សនិយាយរឿងរ៉ាវអ្វីមួយលឿនតែវាជាការពិត។ពួកគេខិតខំប្រឹងប្រែងធ្វើការងារ ចូលរួមសកម្មភាពសង្គម ហើយពួកគេមិនធ្វើការងារតាមអារម្មណ៍នោះទេ។

ឆ្នាំមមែ(១៩១៩,១៩៣១,១៩៤៣,១៩៥៥,១៩៦៧,១៩៨៩,១៩៩១,២០០៣,២០១៥,២០២៧)៖ ជាមនុស្សមានក្តីស្រមៃខ្ពស់ មានអាថ៌កំបាំងច្រើន មានពេទ្យកោសល្យ និងជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង។

ឆ្នាំវក(១៩២០,១៩៣២,១៩៤៤,១៩៥៦,១៩៦៨,១៩៨០,១៩៩២,២០០៤,២០១៦,២០២៨)៖ ជាមនុស្សចូលចិត្តជីវិតឯកជន ជាជាងការចូលរួមក្នុងហ្វូងមនុស្សច្រើន បើទោះបីជាពួកគេមានឈ្មោះល្បី ពេលចូលរួមក្នុងហ្វួងមនុស្សក៏ដោយ។ ជាមនុស្សចេះគិតគូរបានវែងឆ្ងាយ និងមានមនោសញ្ចេតនាខ្ពស់។

ឆ្នាំរកា(១៩២១,១៩៣៣,១៩៤៥,១៩៥៧,១៩៦៩,១៩៨១,១៩៩៣,២០០៥,២០១៧,២០២៩)៖ជាមនុស្សខិតខំប្រឹងប្រែងធ្វើការងារពួកគេពូកែក្នុងការពន្យល់គំនិត និងការយល់ឃើញរបស់ ពួកគេទៅកាន់មនុស្សផ្សេងទៀត។ពូកគេជាមនុស្សស្មោះត្រង់និងមានចិត្តសប្បុរស។

ឆ្នាំច (១៩២២,១៩៣៤,១៩៤៦,១៩៥៨,១៩៧០,១៩៨២,១៩៩៤,២០០៦,២០១៨,២០៣០)៖ ជាមនុស្សដែលស្មោះត្រង់ជាមិត្តល្អជាមនុស្សឯករាជ ក្លាហាន មានទំនុកចិត្ត និងមានសំណាងច្រើនក្នុងជីវិតរស់នៅ។

ឆ្នាំកុរ (១៩២៣,១៩៣៥,១៩៤៧,១៩៥៩,១៩៧១,១៩៨៣,១៩៩៥,២០០៧,២០១៩,២០៣១)៖ ជាមនុស្សចិត្តល្អមានពេទ្យកោសល្យ និងមានប្រាជ្ញា។ តែពេលខ្លះពួកគេខ្ជិលបន្តិច ហើយចូលចិត្តភាពស្ងប់ស្ងាត់ ហើយពួកគេក៏ជាអ្នកដឹងនាំដ៏ល្អផងដែរ៕

រូបតំណាង