(ហ្វេសប៊ុក)៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះសង្ឈមួយអង្គដែលកន្លងមកយើងតែងតែឃើញលោកចូលរួមការងារសង្គម ហើយបើចាំមិនភ្លេចនោះទេ កាលពីប៉ុន្មានខែមុននេះ ព្រះសង្ឈមួយអង្គនេះបានទទួលរង់ការរិះគន់យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុករឿងអាំងសាច់ ។ ក្នុងនោះលោកក៏បានចេញមុខបកស្រាយផងដែលថាវាជាការអាំងសាច់ឲ្យកុមាៗកំព្រារនោះទេ ។

ដោយឡែគព្រះសង្ឃមួយអង្គដែលមានព្រះនាមថា កក្កដាសុភ័ណ្ឌ ដែលតែងតែយកអំណោយចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងក្មេងកំព្រាជាដើម។ ប៉ុន្តែថ្មីៗស្រាប់តែធ្វើអោយអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំភារះនិយមរបស់ព្រះសង្ឃអង្គនេះមានដូចជាទូរស័ព្ទទំនើបៗ កាបូបដៃប្រេនៗ ហើយក៏មានថវិការច្រើនរហូតបានទៅលេងក្រៅប្រទេសផងដែរ រហូតមានមតិមួយចំនួនលើកឡើងថាព្រះសង្ឃកក្កដាសុភ័ណ្ឌកំពុងបោកប្រាស់លុយជំនួយមកចាយវាយហ៊ឺហាខ្លួនឯងទៀតផង។

ទោះជាយ៉ាងណានេះគ្រាន់តែជាការវិភាគរបស់អ្នកលេងហ្វេសប៊ុកមួយចំនួនតូចតែប៉ុណ្ណោះ ហើយតេជគុណកក្កដាសុភ័ណ្ឌក៏បានឆ្លើយតបវិញយ៉ាងដូច្នេះថា៖ ខ្ញុំនៅកន្លែងភ្លឺ អ្នកឯងនៅកន្លែងងងឹត ហើយអ្នកឯងច្រណែនខ្ញុំវាជារឿងអ្នកឯង ហើយអ្នកឯងមិនចូលចិត្តខ្ញុំវាក៏ជារឿងអ្នកឯង តែកុំមករករឿងខ្ញុំមុនទៅបានហើយបើមិនចឹងទេដឹងគ្នាហើយប្អូន ទោះបីអ្នកឯងជាអ្នកណាមកពីណាក៏ដោយ ឬក៏អ្នកឯងជាកូនអ្នកណាក៏ដោយ ខ្ញុំមិនខ្វល់នោះទេ តែកុំភ្លេចថាប្រទេសខ្មែរក៏មានច្បាប់ដែលប្អូន មកចង់លេងជាមួយនិងអ្នកណាមិនលេងមកលេងជាមួយនិង កក្កដា សុភ័ណ្ឌ គិតខុសហើយប្អូន ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?