(ស្នេហា)៖ មនុស្សពីរនាក់ស្រលាញ់គ្នាតែងតែទាមទារចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់យល់ចិត្ត​ចង់ឲ្យគេលួងលោម យល់ពីអារម្មណ៍យើង ជាពិសេសចង់ឲ្យគេយល់ថាយើងចូលចិត្តអ្វី មិនចូលចិត្តអ្វី និយាយឲ្យចំចង់ឲ្យមនុស្សដែលយើងស្រលាញ់ស្គាល់យើងច្បាស់ថាយើងជាមនុស្សប្រភេទណា​ ។ វាជៀសមិនផុតនោះទេការថ្នាំងថ្នាក់ ការអន់ចិត្ត ទឹកភ្នែកហូរស្រក់ក្នុងរឿងស្នេហា សួរថាបើអ្នកហត់អ្នក​ធុញទ្រាន់ហើយ ម្តេចក៏នៅតែបន្តធ្វើអ្វីទៀត?

មិនសប្បាយចិត្តក៏បង្ហោះសារលើហ្វេសប៊ុក ប្រាប់គេប្រាប់ឯងថាខ្លួន Sad ធុញនេះធុញនោះ យករឿងខ្លួនឯងទៅហែកចែកមនុស្សម្នាស្តាប់ គិតថាគេនឹងចាប់អារម្មណ៍នឹងរឿងអត់ប្រយោជន៍ទាំងអស់នឹងមែន? ចំពោះអ្នកដែលបង្ហោះសារបែបនោះច្បាស់ជានិយាយថាធ្វើបែបនោះអាចនឹងឲ្យគេធូរចិត្តខ្លះ តែចំពោះអ្នកដែលគេមិនចូលចិត្តអ្នក អ្នកដែលស្អប់អ្នក អ្នកដែលចំាតែអង្គុយសើចអ្នក គេអាចនឹងចាប់ចំណុចខ្សោយរបស់អ្នកបានយ៉ាងងាយ ជាពិសេសសត្រូវរបស់អ្នកតែម្តង ព្រោះអីមនុស្សយើងគ្មានអ្នកណាគេលចិត្តនឹងស្រលាញ់យើងទាំងអស់នោះទេ ។

ពេលខ្លះអារម្មណ៍របស់ Admin ផ្ទាល់ពិតជាហត់នឹងអារឿងអត់ប្រយោជន៍ទាំងអស់នោះណាស់ ចង់ប្រាប់ថាហត់នឹងមើលសារអត់ប្រយោជន៍នេះណាស់ ពេលខ្លះរករឿងឡើងចាប់តំាងពីរឿងឆាតមិនតម ពេលនៅឆ្ងាយពីគ្នាទាមទារចង់ឲ្យខលទៅសួរឲ្យបានញយដង ដូចជា (នៅណា កំពុងធ្វើអី បាយឬនៅ……) ហត់នឹងរៀបរាប់ណាស់ បើមិនបានខល ច្បាស់ណាស់គេផុសដ្រាម៉ាពេញហ្វេសប៊ុក ។ សួរថាហត់នឹងឆ្លើយខមមិនអ្នកស្គាល់គេចូលមកខមមិនទេ? សួរថាធ្វើបែបនេះបានអីមកវិញ? សួរថាទម្លាប់បែបនេះមែនទេ យករឿងនឹងអារម្មណ៍របស់ខ្លួនឯងទៅលាតត្រដាងប្រាប់មនុស្សដែលមិនស្គាល់ច្បាស់អស់ទាំងនោះ?

រឿងដែលហាមមិនឲ្យធ្វើអ្នកធ្វើ រឿងដែលទាក់ទងនឹងខ្ញុំអ្នកយកទៅប្រាប់មនុស្សដែលអ្នកគិតថាគេល្អនឹងអាចទុកចិត្តបាន នេះបានន័យថាអ្នកឯងទុកចិត្តអ្នកផ្សេងជាជាងទុកចិត្តលើមនុស្សដែលអ្នកកំពុងតែស្រលាញ់ ។ ម៉្យាងវិញទៀតត្រូវសួរខ្លួនឯងផង ហេតុអីបានគេធ្វើអញ្ចឹងដាក់យើង? សម្លឹងមើលឡើងវិញ គិតឡើងវិញ បើខ្លួនឯងធ្វើត្រូវទាំងអស់ហើយ គោរពគោលការណ៍បានទាំងអស់ហើយនោះអ្នកខឹងគេ អ្នករករឿងគេគឺត្រឹមត្រូវហើយ ។

ក៏ប៉ុន្តែបើអ្នកចេញមកជាមនុស្សគ្មានហេតុផល រករឿងសឹងតែគ្រប់រឿងមិនថាគេមិនថាខ្ញុំ ខ្ញុំក៏មិនចង់រៀបការបានប្រពន្ឋបែបនោះទេ ។ ហេតុផលព្រោះអ្នកយករឿងផ្ទាល់ខ្លួនរបស់អ្នក យករឿងរបស់អ្នកទៅហែកប្រាប់គេឯង អញ្ចឹងថ្ងៃឬទៅថ្ងៃមុខពេលខឹងគ្នា ពេលទាស់គ្នាក្នុងរង្វង់គ្រួសារអ្នកនៅតែបន្តយករឿងគ្រួសារទៅហែកប្រាប់គេឯងដូចគ្នា ។

សូមពិចារណាតាមការគួរ អ្នកសរសេរក៏មិនល្អទាំងអស់ដែរ តែក៏មិនដែលធ្វើអ្វីឲ្យប៉ះពាល់អារម្មណ៍របស់អ្នកណាដែរ ។ ខ្ញុំជឿថាមានមនុស្សដែលស្រលាញ់គ្នាមិនតិចគូរនោះទេដែលប្រចណ្ឌ័ មិនសប្បាយចិត្តដោយសារតែរឿងអត់ប្រយោជន៍ទាំងនេះ ហើយវាពិតជាហត់នឹងបន្តដំណើរទៅមុខ ( អារម្មណ៍ពិត) ។