(ស្នេហា)៖ ដូចដែលប្រិយមិត្តបានដឹងហើយថាកន្លងមកមានអ្នកស្គាល់គ្នានឹងរៀបការជាប្តីប្រពន្ឋនឹងគ្នាមិនតិចនាក់នោះទេដោយស្គាល់គ្នាតាមរយៈការលេងហ្វេសប៊ុក ។ ស្នេហាតាមហ្វេសប៊ុក កំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងខ្លាំង។​តែវាមិនមែនជាការអាក្រក់អ្វីនោះទេ ដែលគូរស្នេហ៌ទាំងនោះចាប់ផ្តើមទាក់ទង់គ្នាតាមហ្វេសប៊ុក។​ បើក្រឡេកមកមើលគូរស្នេហ៌មួយគូរនេះវិញ ខាងស្រីបានសរសេរថា៖

“ជាមិត្ត​រួម​ថ្នាក់​និងគ្នា​ តែមិនដែលនិយាយចូលគ្នាសោះ​ខ្ញុំ​ជា​អ្នកលក់​តាម​online ថ្ងៃ​មួយគេក៏បានឆាត់មកខ្ញុំ​ ទិញកាបូប និង​ខ្សែ​ក្រវាត់​​ គឺថាឆាតមកទិញចំ​ពេលអ្នកលក់កំពុងតែsadខ្លាំង​ពេលនោះអ្នកទិញ គេក៏​ព្រម​ស្ម័គ្រចិត្ត​កំដរនាក់លក់ គឺ​ថា​ឆាត​កំដរ​តាំងពី​ម៉ោង​11ព្រឹក​ រហូត​ដល់​ម៉ោង​4ទៀតភ្លឺ​​ អត់បានដេកទាំងពីរ​នាក់ហ្មង​ ទូរសព្ទ​ជាប់​ដៃរហូត​ សូមបីតែពេលចូល​បន្ទប់ទឹក​ក៏យកតាមដែល​ ឆាត​ចុះឆាតឡើង​អ្នកទិញ​អូស​ក្រឡា​អ្នកលក់​ ប៉ះអីចំអ្នកលក់កំពុងតែ single​ ដែលត្រូវ​ម៉ាច់​និង​ហ្មង​ ។

បន្ទាប់​មក​យើងទាំងពីរក៏​ក្លាយ​ទៅជាសង្សារ​និងគ្នា​តែពេលនេះអូនសុំឡើង​សាក់​ហើយ​ណាពីរ​សង្សារ​ក្លាយ​ជា​គូ​ដណ្ដឹង​ហើយក៏ជា​អនាគត​ប្រពន្ធ​របស់បងផង​ដែល​ អគុណ​សម្រាប់​ការ​ស្រលាញ់​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់អូន​កន្លងមក​​ ​ អគុណ​ដែល​គោរពតាម​ពាក្យ​សន្យា​ និង​អោយ​តម្លៃ​អូន​ជានិច្ច​ ហើយ​ក៏អគុណដល់ប៉ាម៉ាក់​ទាំង​សងខាង​ ដែល​អោយ​យើង​មាន​ថ្ងៃ​នេះ​ និងព្រម​តាម​បំណង​ប្រាថ្នា​របស់យើងទាំង​ពីរ​នាក់​ ​ កូនពិតជា​អគុណ​ដល់ប៉ាម៉ាក់​ទាំង​សងខាង​ខ្លាំង​ណាស់​ ហើយក៏ស្រលាញ់​អស់​ពីរ​បេះដូង”៕