(ភ្នំពេញ)៖ កាលពីយប់មិញលោក សុវណ្ណ ឬទ្ធី ហៅលោក តាវ៉ិចទ័រ​ ផលិត​ករកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ស៊ីប៊ីអេស បានបង្ហាញ​ឲ្យឃើញ​តាមរយៈក្តី​បារម្ភ​ខ្វល់​ខ្វាយ​ក្នុងចិត្ត​ដ្បិតកូនស្រីសំណព្វចិត្តសាច់សខ្ចី នាង នីឡា ត្រូវ​ចូលសម្រាក​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយមានអាការៈក្តៅខ្លួនយ៉ាងខ្លាំង ។

​ក្នុងនោះដែលរូបភាព២សន្លឹក​ឲ្យមហាជនយល់​ក្តី​លំបាក​ពីឪពុកជាពន់ពេកអ្នកណាមិនបារម្ភលោកនេះកូនស្រីសំណព្វចិត្តឈឺមិនមែនរឿងលេងសើចទេ ។ យ៉ាងណាមិញ លោកតាវិចទ័រក៏បានជូនពរកូនសំលាញ់ដោយពាក្យខ្លី​គ្មានអ្វីផ្ទឹមបានថា «សូមឆាប់ជា​ណាកូ​នស្រីប៉ា!»។

ខណៈឃើញពី​ជំងឺ​របស់តារាកំប្លែងស្រីល្បី ឈ្មោះ នាង នីឡា រហូត​ចូលសម្រាក​ពេទ្យ​ទាំងយប់ដូចនេះ ក៏មានមហាជន​ និងអ្នកគាំទ្រ​ចោទសួរចង់ដឹង​ពីជំងឺ ក៏ត្រូ​វ​ អ្នកដឹកនាំកំប្លែង​ក្រុមពាក់មីប្រាប់ច្បាស់អស់សង្ស័យថា «នីឡាគ្រុនឈាម»។