(សុខភាព)៖ គ្រាន់តែឮក៏ចង់ស្រក់ទឹកមាត់ទៅហើយ ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមកក្នុងកម្រិតស្រាលមួយ។ ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។ ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល។ វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។ សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺចាប់ និង ហើមប៉ោង។ ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។

ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺឈឺភ្នែក។ ថ្នាំភ្នែកតំណក់ទឹក ដែលត្រូវបាន ធ្វើមកពី គ្រាប់ផ្លែអម្ពិល អាចប្រើបាន សម្រាប់ការព្យាបាល អាការៈភ្នែកស្ងួត។ ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។ វា ជាប្រភពដ៏ល្អនៃពពួកសារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។

ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុង មកឆុងនឹងទឹកក្តៅ រួចទុកវាចោលរយៈពេលមួយម៉ោង ដើម្បីអោយវាមាន ប្រសិទ្ធភាពល្អ។ ឬ ឆុងវាជាមួយនឹង ទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវា មានរសជាតិផ្អែម។ វិធីនេះ គឺអាចជួយបន្ទាប សីតុណ្ហភាព បានជាច្រើនអង្សា។

ផ្លែអម្ពិល ជួយអោយរាងកាយអ្នក ជួយរំលាយអាហារបានល្អ។ វាត្រូវបានគេប្រើដើម្បីលាបនៅលើស្បែក ដើម្បីជួយព្យាបាលនូវ ការរលាក។ សំបកពណ៌ក្រហម ដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធ ភាព ក្នុងការ ប្រឆាំងនឹង ជំងឺរាគ និង រាគមួល៕

រូបតំណាង
រូបតំណាង
រូបតំណាង