(ភ្នំពេញ)៖ ពិតជារឿងមួយដែលគួរឲ្យសោកស្តាយចំពោះការបាត់បង់តារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបគឺកញ្ញា ខេមរៈ ស្រីពៅ ។ ដោយឡែកស្នាដៃចម្រៀងពីរោះៗជាច្រើនបទ ត្រូវបានអ្នកគាំទ្រលើកយកមកច្រៀង និងចែករំលែកពាសពេញបណ្តាញសង្គម ក្រោយតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានលាចាកលោកនេះ ទៅកាន់លោកខាងមុនដោយសារជំងី។

ថ្វីបើមានចម្រៀងបែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ច្រើនក៏ដោយ ក្នុងនោះមានចម្រៀងមួយបទ បែបកម្សត់ ដែលធ្វើឲ្យទស្សនិកជននឹករឭកដល់រូបនាង និងស្តាយស្រណោះគ្រប់គ្នា ពេលឮសំនៀងនាង តាមរយៈចម្រៀងចុងក្រោយ ដែលមានចំណងជើងថា «សង្ឃឹមពេលគ្មានអូន បងត្រូវចេះថែខ្លួនឯង»។

បទ «សង្ឃឹមពេលគ្មានអូន បងត្រូវថែខ្លួនឯង» ត្រូវបានគេដឹងថា គឺជាស្នាដៃចម្រៀងចុងក្រោយបង្អស់របស់ ខេមរៈ ស្រីពៅ ដែលនាងបានបកស្រាយមុនពេលធ្លាក់ខ្លួនឈឺ រយៈពេល៤ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិត។ ក្នុងបទនេះ គឺពិតជាធ្វើឲ្យអ្នកស្ដាប់នឹកឃើញរូបនាងគ្រប់គ្នា ជាពិសេសប្រៀបបាននឹងអនុស្សាវរីយ៍ ក៏ដូចជាស្នាដៃចុងក្រោយមួយ ដែលនាងបានបន្សល់ទុក ជូនដល់ប្រិយមិត្តអ្នកស្ដាប់ និងអ្នកគាំទ្រ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ដំណើរចាកចេញពីប្រទេសឥណ្ឌារបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមថ្លែងអំណរគុណ ដល់លោក ឯកឧត្តម នាយឧត្តសេនីយ៍កត្តិបណ្ឌិត ប៉ា ហ៊ី ប៊ុនហៀង និង លោកជំទាវ ម៉ាក់ ប៉ែន ចន្ទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកជំទាវ ហុីង សុខលាភ ដែលបាននិមន្តអញ្ជើញ សម្តេចព្រះសង្ឃ វង់ សាម៉ូរ៉ា បាំងក្សូល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រលប់មក មាតុប្រទេសយើងវិញ 🙏🙏🙏 ប្រហែលម៉ោង7យប់ទើប សពប្អូន ស្រី និងបានត្រលបមកដលប្រទេសយើងវិញហើយ។ បើមានការប្រែប្រួល ខ្ញុំបាទនិងជំរាបជាដំណឹងបន្តទៀត។

Gepostet von Khemarak Sereymun am Freitag, 25. Januar 2019