រឿងរ៉ាវមួយដែលគួរឲ្យហួសចិត្តល្បីកក្រើកនៅតៃវ៉ាន់ដោយម្តាយវ័យជំទង់ចិត្តអប្រិយបានធ្វើទារុណកម្មវាយកូនតូចរបស់ខ្លួនដល់បាត់បង់ជីវិតទើបភ្ញាក់ខ្លួនដូចខ្មោចប្រាំពីរថ្ងៃ​ ។​ បើយោងតាមប្រភពជិតដិតអ្នកជិតខាងបានឲ្យដឹងថាក្រោយពេលវាយធ្វើបាបកូនហើយ ម្តាយចិត្តអប្រិយរូបនេះនៅឆ្លៀតទៅច្រៀងខារ៉ាអូខេនៅក្រៅផ្ទះទៀត ។

អ្វីដែលគួរឲ្យហួសចិត្តជាងនេះទៅទៀតនោះមូលហេតុដែលវាយកូនខ្លួនឯងដល់បាត់បង់ជីវិតបែបនេះគឺដោយសារតែកូនមិនព្រមបៅដោះគោទើបនាងខឹងក៏វាយកូនបែបនោះទៅហើយក៏មិនបានដឹងថាកូនខ្លួនឯងស្លាប់ទៀត ធ្វើឲ្យប្តីនាងហួសចិត្តទប់ទឹកភ្នែកមិនបាន ។