(ហ្វេសប៊ុក)៖ លោក នី រតនា ដែលជាតារាចម្រៀងល្បីមានឈ្មោះបោះសម្លេងមួយរូបក្នុងផលិតកម្មរស្មីហង្សមាស ពេលនេះលោកបានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយរៀបការជាមួយកូនស្រីអ្នកមានទ្រព្យស្តុកស្តមម្នាក់គឺកញ្ញា ថេសា ។ ក្រោយពីថ្ងៃរៀបការរបស់ខ្លួនបានបញ្ចប់សព្វគ្រប់ហើយ នី រតនា ក៏បានដឹងដៃភរិយាដ៏ស្រស់ស្អាតរបស់ខ្លួនទៅក្រៅប្រទេសភ្លែតតែម្តង​។

ដោយក្នុងនោះគណនីហ្វេសប៊ុក ឈ្មោះ Tessa Tessa ដែលគេស្គាល់ថាជាគណនីហ្វេសប៊ុកភរិយារបស់លោក នី រតនា បានសរសេរសារបង្ហោះសួរទៅកាន់ប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនថា៖ ទាយមើលថាពួកខ្ញុំទៅណា???…

ជាក់ស្តែងណាស់អ្នកទាំងពីរបានដឹកដៃគ្នាហោះហើរឆ្លងប្រទេសទៅដំណើរកម្សាន្តនៅក្រៅប្រទេសដើម្បីក្រេបច័ន្ទទឹកឃ្មុំ ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រជាច្រើនចូលខមមិនជូនពរស្រលាញ់គ្នារហូតនឹងសុខសប្បាយក្នុងការធ្វើដំណើរ ។

ទស្សនារូបភាពខាងក្រោម៖