(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវបានគ្រួសារខាងស្រីឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ពីបទរួមភេទជាមួយកូនស្រីអាយុ ១៤ ឆ្នាំ មិនទទួលខុសត្រូវ ។ ករណីនេះបានកើតឡើងកាលពី ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩ នៅ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សឿន សុវណ្ណដេត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧៨A ផ្លូវ ៥០៨ ក្រុម ៣១ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ក ព ញ ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


គួររំលឹកផងដែរថាកាលពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ជនសង្ស័យបានផឹកស៊ីជាមួយមិត្តភក្តិប្រុសៗដូចគ្នា និង បានជួលផ្ទះសំណាក់ដួងច័ន្ទមួយបន្ទប់ទុកសម្រាប់ដេកជាមួយមិត្តភក្តិនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយមកពេលផឹកស៊ីចប់ក៏ស្រវឹង និង ក្ដៅបែកញីសក៏ចេញពីហាងផឹកស៊ីទៅផ្ទះសំណាក់ដើម្បីងូតទឹកឱ្យស្វាងបន្តិច និងត្រលប់មកផឹកវិញ ពេលមកដល់ផ្ទះសំណាក់ស្រាប់តែមិត្ត ស្រីឈ្មោះ ក ព ញ ភេទស្រី បានតេមកសួរថា៖

បងនៅឯណាឥឡូវនេះ រួចជនសង្ស័យក៏បានឆ្លើយតបវិញថា បងនៅផ្ទះសំណាក់ដួងច័ន្ទ ពេលនោះមិត្តស្រីក៏បានប្រាប់ថា ងូតទឹករួចកុំទាន់ចេញមក ចាំអូនបន្តិចអូនទៅជួប ប្រហែលកន្លះម៉ោងក្រោយមកមិត្តស្រីមកដល់មែន ហើយនិយាយគ្នាបន្តិច ក៏ព្រមព្រៀងគ្នារួមភេទសម្រេចបានចំនួន១លើក ក្រោយមកក៏ឌុបមិត្តស្រីចេញមកវិញ ។ លុះដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩ ក្រុមគ្រួសារមិត្តស្រីមកចាប់យកមកសា្នក់ការប៉ុស្តិ៍ និង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕