(ហ្វេសប៊ុក)៖ កាលពីពេលថ្មីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងពិធីមង្គលការរបស់កូនអ្នកមានទ្រព្យស្តុកស្តម ។នេះបើយោងតាមរយៈរូបភាពដែលអ្នកលេងហ្វេសប៊ុកបានធ្វើការចែករំលែកនោះយើងសង្កេតឃើញថាក្នុងពិធីចង់ដៃកូនកម្លោះកូនក្រមុំគឺម្នាក់ៗបានយកខ្សែកមាសមកពាក់ឲ្យកូនកម្លោះកូនក្រមុំសឹងតែគ្រប់គ្នា ។

នេះពិតជាមិនធម្មតាមែនពិតជាសំណាងណាស់កើតមកចំគ្រួសារអ្នកមានហើយនៅទទួលបានចំណងដៃជាច្រើនពីចាស់ទុំបងប្អូនទៀត ។ ក្នុងកម្មវិធីមង្គលការនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាយើងឃើញមានវត្តមានរបស់លោកជំទាវ ស្រីតូច ចំណាន និងស្វាមី បានចូលរួមអបអរដល់គូស្វាមីភរិយា មួយគូនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះក្នុងនោះយើងឃើញសុទ្ឋតែជាអ្នកមានមុខមានមាត់ក្នុងសង្គមនិយាយរួមសុទ្ឋតែជាអ្នកលំដាប់ៗនឹងមានមុខជំនួញធំៗចូលរួមមង្គលការនេះ ។

សូមទស្សនារូបភាពខាងក្រោម៖