(ភ្នំពេញ)៖ អតីតបេក្ខភាពប្រឡងចម្រៀងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia លោក ឃី សុឃុន ដែលសព្វថ្ងៃនេះ លោកគឺជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្មរស្មីហង្សមាស។

ដោយឡែកប្រិយមួយចំនួនក៏បានជ្រាបហើយដែរថា សព្វថ្ងៃនេះលោក ឃី សុឃុន ក៏មានគូស្នេហ៍រួចហើយដែរ ដោយលោក បានភ្ជាប់ពាក្យជាមួយនឹងគ្នា កាលពីប៉ុន្មានខែមុននេះ។

តែយ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍ពីសម្រស់របស់​ គូដណ្ដឹងរបស់តារាចម្រៀងប្រុសរូបនេះវិញ​ នាងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថាស្ទីលតុបតែងខ្លួន បែបណានោះទេ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ សូម្បីតែតារាល្បីៗមួយចំនួនក៏មិនអាចប្រៀបជាមួយបានដែរ។

ពិតណាស់រឿងនេះ វាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែរព្រោះតាំងពីលោក ឃី សុឃុន ចូលសិល្បៈមក លោកពុំដែលបង្ហើបប្រាប់មហាជនពីរឿងនេះទេ ទើបធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងបែបនេះ៕