(ភ្នំពេញ)៖គេថាអាយុគ្រាន់តែជាតួលេខតើត្រូវទេសំខាន់ចិត្តស្រលាញ់គ្នាពិតប្រាកដ ។ ថ្មីៗនេះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sengly Charity បានបង្ហាញរូបភាពនៃ​មង្គល​ការ​មួយ​ដែល​កូនកម្លោះហាក់​ជាមានវ័យជ្រេបន្តិច​ ប៉ុន្តែ​ក្រឡេក​មើលកូនក្រមុំវិញ​គឺនៅ​ក្មេង ក៏​មិន​បានបង្ហាញពីអត្តសញ្ញាណ រួមនឹងទីតាំងនោះឡើយ គ្រាន់ឲ្យដឹងសារខ្លី​ន័យ​សាទរ​ថា «ហេតុតែគូគេ កូនកំលោះ71 ប៉ះកូនក្រមុំ 18»។

ពាក្យពេចន៍រំលេចខ្លឹមសារស្នេហាមិនប្រកាន់​វ័យនេះក៏ត្រូវបានម្ចាស់គណនីឈ្មោះ Dalin Battambong បានចូលខមិនដោយ​សម្តី​ដូច​មេបាថា « ហេតុតែគូព្រេង ចាស់​ក្មេង​មិនសំខាន់ អោយ​តែចេះយល់ចិត្តគ្នា ស្រលាញ់ស្មោះស្ម័គ្ររវាងគ្នាទៅបាន​ហើយ ជូនពរ​សូមអោយ​មានសេចក្ដីសុខក្នុងជីវិត សុភមង្គល ស្នេហាអមតៈ សុខសប្បាយ​រហូតទៅ»។

គួរំលឹកផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលយើបានឃើញអ្នករៀបការដែលមានវ័យខុសគ្នាស្រលះបែបនេះ ។ ម៉្យាងវិញទៀតស្នេហាមិនប្រកាន់វ័យនោះទេសំខាន់ឲ្យតែរស់នៅចុះសម្រុងនឹងគ្នាទៅបានហើយ ។