(ស្នេហា)៖ តើអ្នកឲ្យតម្លៃស្នេហារបស់អ្នកទៅលើមនុស្សដែលអ្នកតែងតែនិយាយពាក្យថាស្រលាញ់គេបានប៉ុន្មានភាគរយ? តើអ្នកពិតជាពិបាកនឹងបំភ្លេចអ្នកចាស់មែនទេពេលដែលអ្នកទាស់គ្នាជាមួយសង្សារថ្មី? គ្មាននរណាម្នាក់អាចទៅហាមឃាត់យើងឬបញ្ជាចិត្តយើងបានក្រៅពីខ្លួនឯងនោះឡើយតើត្រូវទេ? យើងចង់ធ្វើអ្វីមួយគឺនៅលើចិត្តយើងបញ្ជាទាំងអស់បើចិត្តយើងមិនចង់ហើយទោះបីជាទេវតាមកពីឋានណាមកអូសទាញក៏យើងមិនធ្វើតាមដែរ​។

សួរដូចឆោតធ្លាប់អន់ចិត្តនឹងមនុស្សដែលអ្នកស្រលាញ់ទេ នៅពេលដែលដឹងថាមនុស្សដែលនៅក្បែរអ្នកសឹងតែរាល់ថ្ងៃលួចឆែកប្រូហ្វាល់សង្សារចាស់គេមុន? តើអ្នកគិតយ៉ាងម៉េច ឆ្ងល់ទេ រាល់ពេលដែលគេទាស់ជាមួយយើង គេតែងតែចូលមើលប្រូហ្វាល់អ្នកចាស់? តើគេធ្វើបែបនេះគេស្រលាញ់យើងឬក៏អត់? គេនឹកអ្នកចាស់មែនទេ? អ្នកចាស់ល្អជាងយើងមែនទេ?

តើអ្នកដឹងទេមនុស្សដែលសង្សារថ្មីរបស់អ្នកស្អប់បំផុតគឺជាសង្សារចាស់របស់អ្នកសូម្បីតែឈ្មោះគេមិនចង់ឮផង ។ អ្នកដែលមកក្រោយហើយគេមកស្រលាញ់យើងគេបានកប់ចោលរឿងរ៉ាវទាំងអស់ដែលអ្នកធ្លាប់មានជាមួយសង្សារចាស់របស់អ្នក ទោះបីជាគេមិនដឹងថាពីមុនមកអ្នកបានធ្វើអីជាមួយគេ ធ្វើរឿងអ្វីជាមួយគេ ឆ្លងកាត់រឿងរ៉ាវអ្វីខ្លះក៏ដោយ ក៏គេមិនចង់ឮហើយក៏មិនចង់ឲ្យអ្នកយករឿងទាំងនោះមករំលឹកឲ្យគេឮទៀតដែរ ។

សូមតែម៉្យាងគឺកុំរំលឹកឈ្មោះគេ កុំលួចឆែកមើលរូបគេ កុំឲ្យមានរូបថតគេ ឬស្គាល់គណនីហ្វេសប៊ុកគ្នាទៀតអី ។ ប៉ុន្តែបើអ្នកមិនអាចធ្វើបានទេ អ្នកនៅតែនឹកគេអ្នកធ្វើទៀតក៏ធ្វើចុះតែសូមលាក់បាំងឲ្យជិត ជៀសវាងសង្សារថ្មីអ្នកគិតមិនល្អលើអ្នក​ ។