លុយអាចទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែលុយមិនអាចទិញសេចក្តីស្នេហាស្មោះមួយនឹងមួយបាននោះទេ។ យ៉ាងណាមិញ នៅលើពិភពលោកយើងនេះ កំពូលអ្នកមានបំផុត ដែលមានឈ្មោះនៅក្នុងបញ្ជី មហាសេដ្ឋីForbes មានចំនួន១,៦៤៥នាក់ ប៉ុន្តែមហាសេដ្ឋីប្រមាណជា៣ភាគរយ នៅក្នុងនោះមិនទាន់មានចំណងស្នេហ៍ ពោលគឺនៅលីវមិនទាន់មានគ្រួសារនៅឡើយនោះទេ។ ចុះហេតុអ្វីបានជាពួកគេមិនទាន់រៀបការ? ឬក៏ពួកគេមិនទាន់រកបានមនុស្សស្រីដែលត្រូវចិត្ត?

ទទួលស្គាល់ថា មហាសេដ្ឋីពិតជាមានទ្រព្យសម្បត្តិច្រើន រហូតទៅពាន់់លានដុល្លារដោយពួកគេចង់ទិញអ្វីក៏បាន ប៉ុន្តែរឿងមួយដែលពួកគេត្រូវការនិងជ្រើសរើសខ្លាំងបំផុតនោះ គឺការជ្រើសរើសមនុស្សស្រី ដែលសាកសមនិងស្មោះត្រង់ម្នាក់ យកមកធ្វើជាគូអនាគត ធ្វើជាមនុស្សជាទីស្រលាញ់ អាចមើលថែទាំ ទាំងបេះដូងនិងទ្រព្យសម្បត្តិពួកគេបានផងដែរ។ចុះមនុស្សស្រីប្រភេទណា ដែលអាចឆក់យកបេះដូងមហាសេដ្ឋីបាន?

មានមនុស្សមួយចំនួនគិតថា មានតែនារីស្អាតៗមានរូបរាងស៊ិចស៊ីទាក់ទាញទេ ទើបអាចទាក់ចិត្តមហាសេដ្ឋីបាន ប៉ុន្តែវាមិនទាំងស្រុងនោះទេ សម្រស់ក៏ជាចំណែកតូចមួយនៅក្នុងនោះផងដែរ។ដោយឡែក អ្វីដែលមហាសេដ្ឋីត្រូវការបំផុតនោះគឺ នារីដែលមានគុណសម្បត្តិទាំងនេះ៖

១) ជំនាញវិជ្ជាជីវៈ នាងត្រូវមានចំណេះដឹងទូទៅ ទាក់ទងទៅនឹងការចូលរួមសង្គមផ្សេងៗ មានភាពឆ្លាតវៃ អាចដោះស្រាយបញ្ហា ពូកែបត់បែន ពេលទៅជួបដៃគូជំនួញជាមួយស្វាមី ឬពេលចេញទៅក្រៅផ្សេងៗ និងជឿជាក់លើខ្លួនឯងក្នុងការធ្វើកិច្ចការអ្វីមួយ មិនថាតែការងារផ្ទះ ឬក៏ការងាររកស៊ីជំនួញជាដើម។ ពីព្រោះថាមនុស្សប្រុស មើលឃើញមនុស្សស្រី មានភាពស្រស់ស្អាតនិងមានមន្តស្នេហ៍បំផុត គឺនៅពេលដែលនាងកំពុងដាក់ចិត្តធ្វើកិច្ចការងារអ្វីមួយ។

២) ជំនាញមេផ្ទះទោះបីជាមហាសេដ្ឋីមានលុយច្រើន ចង់ជួលមេផ្ទះមកប៉ុន្មាននាក់ក៏បាន ប៉ុន្តែតាមពិតពួកគេក៏ចង់បានភរិយាដែលជាកល្យាណស្រ្តី ចេះវិជ្ជាមេផ្ទះ ដូចជាដាំស្ល រៀបចំទុកដាក់ផ្ទះ ដែលអាចនិយាយបានថា ជាភរិយាល្អនិងជាម្តាយល្អសម្រាប់កូនៗផងដែរ។ ជាការពិតណាស់ មិនថាតែបុរសរូបណានោះទេ គឺតែងតែជាប់ចិត្ត និងរំភើបក្នុងបេះដូង នៅពេលដែលមានភរិយា យកចិត្តទុកដាក់ចេះរៀបចំមើលថែស្វាមី ដែលជាពិសេសនោះ គឺអាហារដែលនាងចម្អិនផ្ទាល់ដៃតែម្តង។

៤) សម្រស់ខាងក្នុង បើគិតត្រឹមតែរូបសម្រស់ស្អាត រាងស្លីមPerfect ល្អឥតខ្ចោះ ជាមហាសេដ្ឋីលុយចាយមួយជាតិក៏មិនអស់ ចង់រកមនុស្សស្រីទាំងនោះមកប៉ុន្មាននាក់ក៏បានដែរ។  ប៉ុន្តែការជ្រើសរើសយកមកធ្វើជាភរិយា​ រួមរស់នៅជាមួយនឹងពេញមួយជីវិត ពួកគេមិនត្រឹមតែជ្រើសយក ស្រីស្អាតតែមួយមុខនោះទេ ប៉ុន្តែនាងក៏ត្រូវមានចរិយាសម្បត្តិល្អ សមជាកល្យាណស្រ្តី មានចំណេះដឹង មានការរៀនសូត្រ ស្គាល់ពីច្បាស់ទម្លាប់សង្គម និងមានភាពក្លាហានរឹងមាំផងដែរ។

៥) ចេះលេងសើចខ្លះៗមិនត្រូវការរៀបឬកច្រើនពេកនោះទេ ពេលខ្លះអ្នកដែលរស់នៅជាមួយ ក៏មានអារម្មណ៍ថាធុញទ្រាន់ ដូចជារស់នៅជាមួយអ៊ុំស្រីចាស់ពូកែរអ៊ូច្រើនដែរ។ដូចនេះ យើងគួរណាមានការលេងសើចខ្លះ ឬគេហៅថាចេញចរិតកូនក្មេងដែលជាចរិតហ្ស៊ីនរបស់មនុស្សស្រី ទោះបីជាយើងធំពេញវ័យមានគ្រួសារយ៉ាងណាក៏ដោយ ប៉ុន្តែកាយវិការបែបនេះ ក៏ធ្វើឲ្យស្វាមីក្នាញ់ និងស្រលាញ់លើសដើមផងដែរ។