(រឿងក្នុងចិត្ត)៖ បច្ចុប្បន្នមានយុវវ័យយើងមួយចំនួនធំបានប្រើហ្វេសប៊ុកដើម្បីចែករំលែកចំណេះដឹងព័ត៌មានផ្សេងៗថ្មីៗទៅឲ្យគ្នាទៅវិញទៅមក ។ ដោយឡែកក្នងនោះក៏មានមួយចំនួនបានប្រើហ្វេសប៊ុកក្នុងផ្លូវខុសផងដែរ​​ ដូចជាចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ បំផុសរឿងឥតប្រយោជន៍ធ្វើឲ្យពុលសង្គម បោកប្រាស់តាមហ្វេសប៊ុកតាមរយៈគំរាមរូបភាពអាក្រាតកាយជម្រិតទារលុយក៏មាន ។

លើសពីនេះទៅទៀតក៏មានយុវវ័យមិនតិចនាក់នោះទេដែលបង្ហោះរូបភាពសិចស៊ីបញ្ចេញនេះបញ្ចេញនោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគេជាដើម​ហេតុផលគ្រាន់តែចង់បានអ្នកចុច Like នឹង Share​ ច្រើនតែប៉ុណ្ណោះ ។ ម៉្យាងវិញទៀតក៏មានអ្នកលេងហ្វេសប៊ុកមួយប្រភេទទៀតដែលតែងតែសម្ងែងទ្រព្យសម្បត្តិរបស់ប៊្រេនៗថ្លៃៗបង្អួតគ្នាពេញតែហ្វេសប៊ុក ។

មួយផ្នែកនៃអ្នកលេងហ្វេសប៊ុកមួយចំនួនទៀតចូលចិត្តណាស់អាខាងដ្រាម៉ាស្នេហាអូនបង Sad ឈឺចាប់ស្អិតទ្រូង ក៏បង្ហោះហែកកេរ្តិ៍យខ្លួនឯងឲ្យគេអ្នកដ៏ទៃបានដឹងគ្មានសល់ និយាយពីថាមានសព្វគ្រប់បែបយ៉ាងគ្រប់រស់ជាតិក្នុងហ្វេសប៊ុក ។

សូមផ្តាំទៅអ្នកដែលចូលចិត្តថតបង្អួតគេរឿងរបស់ប៊្រេនៗ ស៊ីរបស់ថ្លៃៗ មានប្រើក៏ប្រើទៅ ស៊ីរបស់ឆ្ងាញ់ក៏ឆ្ងាញ់ទៅគ្មានអ្នកណាគេមកសរសេរយើងអារឿងពូកែអួតគេនឹងទេ ត្រូវចាំថាមនុស្សយើងភាគច្រើនគឺមិនសូវចូលចិត្តអ្នកណាអួតនោះទេ ។ ម៉្យាងវិញទៀតវាគ្មានបានផលល្អអីមកយើងវិញទេមានតែគេជ្រេញយើងថែមជាពិសេសអ្នកដែលមិនចូលចិត្តយើង ។

បើសិនជាអាចរូបថតទាំងនោះគួរតែទុកវាជាអនុស្សាវរីយ៍រក្សាវាទុកឲ្យល្អក្នុងទូរស័ព្ទដៃយើងបើកមើលពេលយើងអផ្សុកវាប្រសើរជាជាងយើងយកវាទៅបង្ហាញជាសាធារណៈ ។ តែគួរបង្ហោះអ្វីចែករំលែកអ្វីៗដែលជាចំណេះដឹងល្អដល់សង្គម អ្វីៗដែលមានប្រយោជន៍ដល់អ្នកដ៏ទៃទើបជាការល្អប្រសើរ ។សូមបងប្អូនពិចារណាតាមការគួរ!

រូបតំណាង