(ស្នេហា)៖ អ្នកណាក៏មានអតីតកាលដែលគ្រាន់តែល្អហើយនឹងអាក្រក់តែប៉ុណ្ណោះ រឿងគួរចាំយើងត្រូវចាំរឿងគួរភ្លេចយើងគួរតែបំភ្លេចវាចោលទៅខ្មោចស្លាប់បាត់ទៅហើយហេតុអីចាំបាច់ទៅគាស់ផ្នូរទៀត ? ធ្លាប់ឭពាក្យថាស្រលាញ់អ្នកណាមិនដែលខ្វល់មិនដែលគិតពីអតីតកាលរបស់គេដែរឬទេ? ជាការពិតណាស់អតីតមិនល្អយើងគួរតែបំភ្លេចវាទៅកុំចាំបាច់យកវាមកទុកដាក់ក្នងខួរក្បាលទៀតអី ។ រឿងប៉ុន្មានចំណុចដែលមនុស្សពីរនាក់ស្រលាញ់គ្នាមិនគួរធ្វើលាក់លៀមដាក់គ្នា

ទី១៖ ហាមសួររឿងអតីតកាលរបស់ដៃគូរអ្នកទាក់ទងនឹងរឿងស្នេហា ហេតុផលនោះគឺពេលដែលអ្នកសួរនាំរឿងរបស់គេនោះវាអាចធ្វើឲ្យរបួសចាស់របស់គេឈឺឡើងវិញបានដោយសារតែគេចង់បំភ្លេចតែអ្នកបែរជាទៅសួរគេឲ្យគេគិតទៅវិញ ។

ទី២៖ បើបែកពីសង្សារចាស់ហើយ បើអាចសុំកុំនឹកពីសង្សារចាស់អ្នកទៀតអី ព្រោះពេលនេះអ្នកបានស្រលាញ់អ្នកថ្មីហើយ ។ ការចង់ដឹងចង់ឮរបស់អ្នកក្រោយពីបែកពីសង្សារមុនហើយតែងតែចង់ដឹងពីគេ​ឆែកប្រូហ្វាល់គេ ចង់ដឹងពីជីវិតគេ នោះមានន័យថាអ្នកនៅតែមានចិត្តលើគេ វាជាការប្រមាថដល់អ្នកថ្មីជាខ្លាំងបើគេបានដឹងអ្នកនៅតែគិតនឹងចង់ដឹងឮពីអ្នកចាស់ ទាំងដែលអ្នកបែកពីគេហើយ ។

ទី៣៖ រឿងដែលដៃគូរអ្នកមិនចូលចិត្តសូមកុំបង្ខំ ជាទូទៅមនុស្សយើងមាននិស្ស័យផ្សេងគ្នាមិនទាំងចិត្តក៏ខុសគ្នាដែលទោះបីស្រលាញ់គ្នាមែនមិនប្រាកដថាចិត្តដូចគ្នាមានចំណង់ចំណូលចិត្តដូចគ្នានោះទេ ។ ជាពិសេសកុំបង្ខំមនុស្សដែលអ្នកស្រលាញ់ឲ្យធ្វើតាមចិត្តអ្នកនៅរឿងដែលគេមិនពេញចិត្តវាជាការដាក់គំនាមដល់គេ ។ តែពេលខ្លះក៏មានមនុស្សមួយចំនួនគិតថាមនុស្សដែលស្រលាញ់យើងគេនឹងធ្វើគ្រប់បែបយ៉ាងដល់ខ្លួនដែលចង់បាន គិតបែបនេះគឺខុសស្រលះហើយ ចុះបើដៃគូអ្នកនិយាយបកឲ្យអ្នកវិញ ហើយអ្នកមិនព្រមស្តាប់តាមគេនោះក៏មានន័យថាអ្នកមិនបានស្រលាញ់គេដូចគ្នាព្រោះអ្នកព្រមធ្វើតាម ។

ទី៤៖ ហាមកុហក ការជឿជាក់នឹងទុកចិត្តគ្នាពិតជារឿងសំខាន់ណាស់សម្រាប់យើងគ្រប់គ្នាបើមិនជឿជាក់គ្នាក៏មិនអាចស្រលាញ់គ្នាបានយូរអង្វែងឡើយ ។ ពាក្យកុហកឬសម្តីដោះសារយកលេសច្រើនបើអាចជៀសបានក៏ជៀសទៅវាមិនល្អឡើយសម្រាប់ជីវិតស្នេហារបស់អ្នក ។