(ភ្នំពេញ)៖ កាលពីយប់ម្សិលមិញតារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បានធ្វើការLive វីដេអូនៅក្នុងបណ្តាញសង្គម ទាំងទឹកភ្នែកស្រក់ចុះមក ធ្វើឲ្យអ្នកគាំទ្រដែលបានមើលវីដេអូនេះ មានអារម្មណ៍ថាក្តុកក្តួលនៅក្នុងអារម្មណ៍យ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ នាងបានរៀបរាប់ និងធ្វើការអរគុណដល់ផលិតកម្មហង្សមាស ដែលបានធ្វើឲ្យនាងមានឈ្មោះបោះសម្លេងមកដល់ពេលនេះ ក្រោយបានជ្រកក្នុងទ្រនំដ៏កក់ក្តៅមួយនេះ អស់ពេលជាង១៥ឆ្នាំ គិតមកត្រឹមថ្ងៃនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានរៀបរាប់ពីជីវិតពិត លាយឡំនឹងទឹកភ្នែក ពីរឿងក្នុងចិត្ត ការរៀនមិនបានជ្រៅជ្រះ ការតស៊ូប្រឹងប្រែងលក់អំពៅតាំងតែពីក្មេង យកប្រាក់ចិញ្ចឹមគ្រួសារ។

ភាពជោគជ័យរបស់នាង បានធ្វើឲ្យតារារូបនេះ បំភ្លេចនូវអតីតកាលដ៏កម្សត់មិនចង់បាន តែអ្វីដែលក្តុកក្តួលនៅក្នុងចិត្តនោះគឺ នៅពេលដែលនាងទទួលបានភាពជោគជ័យបែបនេះហើយ ឪពុកជាទីស្រលាញ់របស់នាង បែរជាមិនបាន នៅមើលពីភាពជោគជ័យរបស់នាងទៅវិញ។