(ភ្នំពេញ)៖ តារាចម្រៀងថ្មីដែលទើបតែនឹងរះហើយជ្រកក្រោមដំបូលផលិតសាន់ដេលោក អនុស្សាវរីយ៍ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនឹងទស្សនិកជនដែលបានឆក់យកបេះដូងប្រិយមិត្តមិនតិចនាក់នោះទេតាមរយៈសម្លេងច្រៀងដ៏ពិរោះនឹងមានទឹកដម ។

ប្រិយមិត្តនៅចាំបទដែលធ្វើឲ្យ តារាចម្រៀងពន្លកថ្មីរបស់សាន់ដេ លោក អនុស្សាវរីយ៍ បទ “ជើងមេឃពណ៍ខ្មៅ” ដែរឬទេ? គឺតាមរយៈចម្រៀងមួយបទនេះបានធ្វើតារាចម្រៀងរូបនេះមានឈ្មោះបោះសម្លេងបណ្តើរៗហើយនៅវិស័យសិល្បៈដែលកំពុងតែមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ។ ជាក់ស្តែងបទ “ជើងមេឃពណ៍ខ្មៅ” របស់លោក អនុស្សាវរីយ៍ ដែលបានបង្ហោះលើគេហទំព័រឆាណែលយូធូប របស់ផលិតកម្ម Sunday Production Official មានអ្នកចូលចុចមើលរហូតដល់ទៅជិត ១០លានដងនេះពិតជាមានការគាំទ្រខ្លាំងមែនទែន ។

ដោយឡែកថ្មីៗនេះ ផលិតកម្មសាន់ដេបានបញ្ចេញវីដេអូ MV បទថ្មីមួយបទទៀតរបស់ លោក អនុស្សាវរីយ៍ ទាំងខ្លឹមសារទាំងអត្ថន័យពិតជាចាក់ដោតចំបេះដូងអ្នកគាំទ្រមិនតិចនាក់នោះទេ ។ លើសពីនេះទៅទៀតគ្រាន់តែបទនេះចេញភ្លាមត្រូវបានអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកតៗគ្នាដោយអ្នកខ្លះត្រូវនឹងសាច់រឿងរបស់ខ្លួនឯងផ្ទាល់ក៏មានដែរ ។

គួរបញ្ជាក់ផងដែលថាបទ ” ទីងមោង ” នេះគឺដឹកនាំសម្តែងដោយ Mr. Phea Ice និពន្ធបទភ្លេងថ្មី : ទីណា (ទូ) និពន្ធទំនុកច្រៀង និង Melody ដោយ លោក សុន រដ្ឋា ដែលជាអ្នកនិពន្ឋដ៏លេចធ្លោម្នាក់ផងដែរប្រចាំផលិតកម្មសាន់ដេ ។

ចង់ដឹងខ្លឹមសារនឹងអត្ថន័យពិរោះយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមជាមួយស្អាងស្នេហ៍ទាំងអស់គ្នា!