(ភ្នំពេញ)៖ កំពូលតារាចម្រៀងចាស់វស្សាដែលមានភាពល្បីល្បាញមិនចេះស្រុត លោក ព្រាប សុវត្ថិ កំពុងតែធ្វើឲ្យទស្សនិកជននឹងអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបលោកផ្ទាល់ ។ ក្រៅពីមានអាជីពជាអ្នកចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ នៅមានមុនជំនួយផ្ទាល់ខ្លួនជាច្រើនទៀត ដូចជា បើកហាងបាយ ហើយថ្មីៗនេះយើងឃើញថាលោក ព្រាប សុវត្ថិ បានចាប់ដៃគ្នា​ជាមួយលោក ខេមរៈ​ សិរីមន្ត នឹង លោក ឡេង ណាវ៉ាត់ត្រា រកស៊ីដីធ្លីជាមួយគ្នាទៀតផង​។

យើងងាកមកចាប់អារម្មណ៍នឹងជីវិតគ្រួសាររបស់លោក ព្រាប សុវត្ថិ វិញម្តង បច្ចុប្បន្នលោក ព្រាប សុវត្ថិ មានកូនប្រស ៣ នាក់ ហើយសុទ្ឋសឹងជាតារាចម្រៀងល្បីនឹងមានការគាំទ្រយ៉ាងច្រើនពីមិត្តៗយុវវ័យ មិនចាញ់តារាផ្សេងៗទៀតឡើយ ។

ដោយឡែករូបភាពផ្អែមល្ហែមអង្គុយលើម៉ូតូកញ្ជាស់មួយហើយកាន់ទូរស័ព្ទដៃ ស៊ែលហ្វីជាមួយភរិយារបស់លោក ព្រាប សុវត្ថិ​ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននឹងអ្នកលេងហ្វេសប៊ុកជាច្រើន ។

ដោយមើលទៅពិតជាគួរឲ្យច្រណែនណាស់ទោះបីលោក ជាកំពូលតារាចម្រៀងល្បីមួយរូបមែនប៉ុន្តែលោក ព្រាប សុវត្ថិ​នៅតែធ្វើខ្លួនសាមញ្ញធម្មតាមិនសូវជាប្រកាន់ឬកឡើយ នេះហើយជាមូលហេតុដែលធ្វើឲ្យមានអ្នកគាំទ្រយ៉ាងច្រើនសរសើរពីអត្តចរិកលោក ។

សូមទស្សនារូបភាពខាងក្រោម៖