(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់អ្នកកំប្លែងក្នុងក្រុមនាយ ក្រឹម ស្រីលាភ បានសាងភ្ជាប់កក្រើកលើវិថីសិល្បៈរំពេច លើជំនួបស្នេហ៍ត្រីកោណជាមួយមេកើយ ដែលពេលនេះប​ង្កើតបានចំណងដៃស្នេហាបានកូនភ្លោះមួយគូដ៏គួឲ្យស្រឡាញ់។ ប៉ុន្តែស្ថិតក្នុងកាលៈ​ទេ​សៈ​​ស្នេហាត្រីកោណក៏ស្អប់កំដៅក៏លេងឡើងមកផងដែរថា ស្រីលាភ នារីកំណព្វស្នេហ៍នា​យ ក្រឹ​ម​ មានកូនស្រីវ័យ១៤ឆ្នាំ ម្នាក់សម្ផស្សក៏ស្រស់សោភា ពេលនេះកំពុងឈានជើងចូលបន្តអាជីពម្តាយ។

យ៉ាងណាព័ត៌មានបង្ហាញពីតំណក់ឈាមវ័យជំទង់របស់ស្រី លាភ ដែលទើបសម្រេចចិត្តដើរតាមគន្លងម្តាយនេះ នៅបង្ហាញឡើងថា ជាតំណក់ឈាមកូនស្រីមួយនេះ មានចាប់កំ​ណើ​ត​ជាមួយដៃគូស្នេហ៍របស់ស្រីលាភ មួយណា។ ខណៈព័ត៌មានត្រឹមតែបង្ហើបថា «នាងមានឈ្មោះ គង់ ដារ៉ាទី ហៅ ទីទី ដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសថែមទាំងមានទេពកោសល្យផ្នែកសិល្បៈដូចអ្នកម្តាយ»។

វត្តមានកូនស្រីវ័យ១៤ឆ្នាំ របស់ស្រីលាភ ក៏ទើបបើកបង្ហាញវត្តមានលើវិថីសិល្បៈធ្វើឲ្យមហាជនបានឃើញនៅក្នុងវង់កំប្លែងនាយ ក្រឹម លេងក្នុងវិធីសំណើចចុងសប្តាហ៍ ទូរទស្សន៍បាយ័ន ដែលមានចំណងជើង “រកមួយធ្វើពូជមិនបាន” ដែលនាងបានដើរតួធ្វើជាកូនពៅ។