(កូរ៉េ)៖ ភ្នាក់ងារផ្តល់ព័ត៌មានថ្មីពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីគំរាមកំហែង ដោយគ្រាប់បែកលើក្រុម តារាស្រី A Pink ភ្នាក់ងាររបស់ក្រុមតារាចម្រៀង A Pink ថ្មីៗនេះបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌពាក់ព័ន្ធនឹង ករណីគំរាមកំហែង ដោយគ្រាប់បែកជាបន្តបន្ទាប់មកលើក្រុមនេះចាប់តាំងពីឆ្នាំ២០១៧។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមករា តំណាងក្រុម A Pink បានបង្ហាញថា ជនសង្ស័យក្នុង ករណីនេះគឺជាជនជាតិអាមេរិកដែលមានដើមកំណើត កូរ៉េរស់នៅក្នុងប្រទេសកាណាដា។ បច្ចុប្បន្ន ប៉ូលីស កាណាដាកំពុងតាមចាប់ខ្លួនហើយប៉ូលីសអាំងទែរប៉ូលកំពុងតែ ដំណើរការស៊ើបអង្កេត។ ភ្នាក់ងារនេះគ្រោង នឹងឲ្យប៉ូលីសចាប់ខ្លួនជនសង្ស័យភ្លាមៗនៅពេលដែលគេត្រឡប់មក ប្រទេសវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កាលវិភាគសម្តែងរបស់ A Pink ជាច្រើនតែងត្រូវរារាំងដោយជន អនាមិកដែល ផ្ញើសារមកគំរាមបំផ្ទុះគ្រាប់បែកជាង៣០ដងប្រសិនបើក្រុមនេះហ៊ានសម្តែងហើយអ្នកគាំទ្រក៏ដូចជា ភ្នាក់ងារបាន ស្នើសុំអន្តរាគមន៍ពីក្រុមសមត្ថកិច្ចភ្លាមៗដើម្បីទប់ស្កាត់ការកើតមានឡើងនូវហេតុការណ៍ណាមួយ៕ Khmertalking