(ភ្នំពេញ)៖ កាលពីម្សិលមិញ មានព័ត៌មានចុះផ្សាយថាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ ចាន់ វឌ្ឍនាកា បានបើករថយន្តទំនើបមួយគ្រឿងបង្កជាគ្រោះថ្នាក់ចរាចរណ៍បុកឃឿន​ច្រមុះ​ជ្រូកក្រោម​ស្ពាន​អាកាស៧មករា។

ព័ត៌មាននេះបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់កីឡាកររូបនេះ ហើយក៏មានសារព័ត៌មាន និង ទូរទស្សន៍ជាច្រើនបានចុះផ្សាយនូវព័ត៌មាននេះផងដែរ។

ដោយឡែកយើងសូមនាំអារម្មណ៍ប្រិយមិត្តមកចាប់អារម្មណ៍នូវអី្វ ដែលរឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ ពិធីករព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បែរជាហៅ ចាន់ វឌ្ឍនាកា ថាជាកីឡាករប្រដាល់ទៅវិញ។ ជាក់ស្ដែងបើតាមវីដេអូមួយនៅលើហ្វេសប៊ុកបានធ្វើការកាត់បញ្ចូលអត្ថន័យកំប្លែងពីលើវីដេអូនោះទៀតផង។

គួររំលឹកផងដែលថាលោក ចាន់ វឌ្ឍនាកា ជាកីឡាករបាល់បាត់ដែលមានប្រជាប្រិយភាពនឹងអ្នកគាំទ្រជាច្រើនក្នុងប្រទេស ហើយក៏ត្រូវបានទៅហ្វឹងហាត់បាល់នៅប្រទេសជប៉ុនជាច្រើនខែកន្លងមកហើយដែរ ។

ស៊ែរចែកគ្នាមើល!

🔥🔥 គិតថាបើ ចាន់ វឌ្ឍនាកា គាត់ឃើញក៏គាត់សើចដែរ😂

Gepostet von Khmer Sport Today am Dienstag, 8. Januar 2019