(អារម្មណ៍មនុស្សស្រី)៖ តើរឿងអ្វីក្នុងឆាកជីវិតរបស់អ្នកមកដល់នឹងពេលនេះធ្វើឲ្យអ្នកមានអារម្មណ៍ថាសោកស្តាយនឹងឈឺចាប់បំផុតដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចបាន? ជាទូទៅមនុស្សយើងម្នាក់ៗតែងតែមានអតីតរៀងៗខ្លួន អ្នកខ្លះក៏មានអតីតកាលល្អ ហើយអ្នកខ្លះទៀតក៏មានអតីតកាលមិនល្អ ដែលបានឆ្លងកាត់កន្លងមក ។ រឿងទាំងអស់នោះវាបានធ្វើឲ្យយើងចង់ចាំមិនភ្លេចនោះទេវានៅតែដើរតាមយើងជានិច្ចគ្រប់ពេលវេលា ។

បើនិយាយពីមនុស្សស្រីភាគច្រើនក្នុងរឿងស្នេហានាងមិនងាយនឹងដាក់ចិត្តស្រលាញ់ប្រុសណាម្នាក់ដោយងាយៗនោះទេ តែបើនាងបានដាក់ចិត្តស្រលាញ់លើប្រុសណាម្នាក់ហើយគឺអាចនិយាយបានថានាងស្មោះស្មគ្រមួយនឹងមួយ រហូតដល់មាននារីខ្លះហ៊ានប្រគល់អ្វីៗគ្រប់បែបយ៉ាងដល់មនុស្សដែលខ្លួនស្រលាញ់ ។

តែអ្វីដែលនឹកស្មានមិនដល់នោះគឺថាភាគច្រើនស្រីៗតែងតែរង់គ្រោះពេលដែលធ្វើឲ្យប្រុសៗដឹងចិត្តហើយថែមទាំងជ្រុលប្រាណជាមួយគេទៀតច្បាស់ណាស់ប្រុសៗទាំងអស់នោះគេហាក់ដូចជាមិនសូវខ្វល់ពីយើងដូចពេលដែលយើងស្រលាញ់គ្នាចិត្តនឹងចិត្តនោះទេ ។ រហូតដល់មានអ្នកខ្លះយូរៗទៅមិនចុះសម្រុងនឹងគ្នាក៏ឈានដល់ការបែកបាក់ស្នេហាចែកផ្លូវគ្នាដើរទៀតក៏មាន ។

រឿងដែលមិនអាចជួសជុលមកវិញបាននោះគឺថាអ្វីៗគ្រប់បែបយ៉ាងទាំងកាយទាំងចិត្ត វាមិនអាចដូចដើមវិញឡើយ ។ នេះជាមេរៀននឹងជាវិប្បដិសារីដែលមនុស្សស្រីភាគច្រើនចង់ចាំមិនភ្លេចនោះទេ ។

រូបតំណាង