(ភ្នំពេញ) ៖ ទំនាស់ពាក្យសម្តីរវាងប្រពន្ឋចុងនឹងប្រពន្ឋដើមផ្អើលអស់គេឯងមកចោមមើល ។ រឿងរ៉ាវហួសចិត្តដ្បិត​លោកប្តី​ដុះពោះរូបសង្ហាទំនងជាមានមន្តស្នេហ៍ដែល​មាន​ ​បានហៅនាងជាប្រពន្ធចុង​ មកផឹកស៊ីលេង​ជាមួយប្រពន្ធដើមជុំគ្នា ដើម្បីបង្កើន​មិត្តភាព​នោះ​ស្រាប់តែស្រវឹងរៀងៗខ្លួន កើតភ្លើងប្រចណ្ឌ ប្រពន្ធដើមរករឿង​ឈ្លោះ​ប្រកែកគ្នា ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ដែលហេតុការណ៍​នេះ​បង្កឲ្យមាន​ការភ្ញាក់​ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី៧ ខែមករា នៅ​សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

​បុរសជាប្តីដែលមហាជនសង្ស័យ​មានប្រជ្រុយ​​ស្នេហ៍នេះមានឈ្មោះ គឹម ដារ៉ារឹទ្ធ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកប្រពន្ធដើម​ដែលទើប​នឹងលែងលះគ្នា បាន​រយៈពេលកន្លះខែ មានឈ្មោះ ចាន់ ថាវី អាយុ៣០ឆ្នាំ មានកូន​ស្រីម្នាក់ អាយុ៧ឆ្នាំ ចំណែកប្រពន្ធ​ចុងមិនបានឲ្យ​ដឹងអត្តសញ្ញាណឡើយ ។

ប្រភព​បានឲ្យដឹងថា មុនពេល​កើតហេតុគេបានឃើញ ផ្ទះខាង​លើបានរៀបកម្មវិធី​ផឹកស៊ី​នៅមុខផ្ទះ ដោយមាន​មនុស្ស​ប្រុសស្រីជាច្រើននាក់ លុះដល់ម៉ោងកើតហេតុ មិនដឹង​ជាយ៉ាងម៉េច ស្រាប់តែមាន​រឿង​ឈ្លោះ​ប្រកែកវាយគ្នា ផ្អើលឆោឡោប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ ទើបដឹង​រឿង​ថា កើតរឿងភ្លើងប្រចណ្ឌ ប្រពន្ធចុង និង​ប្រពន្ធដើម ព្រមទាំងបុរសជាប្តីឈ្លោះគ្នាសោះ ។

ប្តី