(អប់រំ)៖ ការចាប់ដៃគ្នាជាប្តីប្រពន្ឋគឺមានន័យថានឹងដើរលើវិថីមួយជាមួយគ្នារហូតដល់ដង្ហើមចុងក្រោយ ។ ជីវិតជាប្តីប្រពន្ឋពេលខ្លះរមែងអីនឹងមានទាស់សម្តីនឹងគ្នាខ្លះដូចជាចាននៅក្នុងរ៉ាវតែងតែប៉ះទង្គិចគ្នាម្តងម្កាល់ ។ ភាគច្រើនពេលស្រលាញ់ដំបូងអ្វីៗក៏ល្អផ្អែមល្ហែម ជាងទឹកឃ្មុំទៅទៀត ។ ប្តីមានតួនាទីយ៉ាងសំខាន់ក្នុងការរកចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារទាំងមូលជាពិសេសហាមក្បត់ចិត្តប្រពន្ឋ ។ រីឯប្រពន្ឋមានតួនាទីថែរក្សាទ្រព្យប្តីដែលរកបានមកត្រូវចេះទុកដាក់ឲ្យបានល្អ នឹងធ្វើកិច្ចការផ្ទះជាច្រើនទៀត ។

បច្ចុប្បន្ននេះគ្រួសារខ្លះទាំងប្តីទាំងប្រពន្ឋបានចេញពីផ្ទះទៅរកស៊ីរៀងខ្លួនមិនដូចជាសម័យមុនៗនោះទេ ។ ដោយឡែកនៅក្នុងសង្គមរស់នៅរបស់យើងសព្វថ្ងៃយើងតែងតែឃើញមានអំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារតែការក្បត់ចិត្តគ្នាមិនទុកចិត្តគ្នាទើបធ្វើឲ្យមានទំនាស់កើតឡើង ។ ពេលខ្លះអាចទាស់គ្នាដោយសារតែលុយកាក់ក៏មាន ប្រពន្ឋប្រៀបបានជាធនាគារទុកលុយទុកប្រាក់ដែលប្តីរកបាន តែបើមិនឃើញប្តីឲ្យខ្លួនខ្លួនទុកក៏កើតការមានមន្ទិលសង្ស័យថាប្តីមានស្រី ដូចពាក្យគេថា

ប្រពន្ឋជាធនាគារទុកដាក់លុយឲ្យប្តី ថែទ្រព្យប្តី រីឯស្រីវិញគឺជាកូនបំណុលរបស់ប្តីបំផ្លាញប្តី ដើរលេងចាយលុយទិញរបស់ប៊្រេនៗថ្លៃៗ ចុងក្រោយបំផ្លាញប្តីអស់សល់តែក្តបី ។

បើយើងមើលក្នុងសង្គមយើងជាក់ស្តែងវាជាការពិតមានប្តីកំហូចមួយចំនួនក្បត់ចិត្តប្រពន្ឋកូនរបស់ខ្លួនយកលុយដែលខ្លួនរកបានទៅចំណាយចាយលើស្រីក្មេងៗដល់ពេលអស់លុយអស់ទ្រព្យស្រីក្មេងទាត់ក្បាលចោលទើបភ្ញាក់ខ្លួនថា គ្មានអ្នកណាល្អជាប្រពន្ឋខ្លួន ។ ទម្រាំតែភ្ញាក់ខ្លួនអស់ទ្រព្យគ្មានសល់ ត្រូវអ្នកជិតខាងមើលងាយ ។

និយាយបែបនេះមិនមែនមានន័យថាកាន់ជើងស្រីៗជាប្រពន្ឋនោះទេពេលខ្លះក៏មានប្រពន្ឋមួយចំនួនបានប្រព្រឹត្តខុសឆ្គងនឹងប្តីរបស់ខ្លួនដូចគ្នា ដូចជាលុយដែលប្តីឲ្យទុកដាក់តែមិនដែលឃើញសល់លុយ ចំណាយមិនដឹងខ្ទង់ ចំណាយលើរបស់មិនចាំបាច់ច្រើនក៏ជាហេតុធ្វើឲ្យប្តីបាត់បង់ទំនុកចិត្តដែរ ។

ប្រិយមិត្តអាចពិចារណាតាមការគួរហើយអ្នកមានជម្រើសពីរបើគិតត្រូវហើយល្អសុំជួយស៊ែរបើអ្នកគិតថាវាមិនត្រូវឬក៏ខុសពីជីវិតជាក់ស្តែងក្នុងសង្គមយើងមិនចាំបាច់ស៊ែរក៏បាន ។​​ ព្រោះមានគ្រួសារមិនតិចនោះទេដែលរង់គ្រោះដោយសារការក្បត់ចិត្តគ្នានេះ ។