(ភ្នំពេញ)៖ កញ្ញាទេព បូព្រឹក្ស ដែលជាតារាចម្រៀងស្រីបែប K-POP ត្រូវបានត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្តនាងក្រោយពីរងកាប្រមាថពីបុរសម្នាក់ដែលជះស្រាបៀរទៅលើខ្លួនកាលពីពេលថ្មីៗនេះ ។

បន្ទាប់ពីរឿងមួយនេះបានបញ្ចប់ទៅ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរូបនេះបានបញ្ចេញសារយ៉ាងសោកសៅនៅ លើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីម្សិលមិញនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអាណិតដល់រូបនាងយ៉ាងខ្លាំង ដែលបានមកជួបរឿងបែបនេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំងបែបនេះ។

ជាមួយគ្នានេះដែរ នាងបានរៀបរាប់យ៉ាងដូច្នោះថា៖«ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។

ទេព បូព្រឹក្ស