(ភ្នំពេញ)៖ ពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក សង្កេតឃើញថា លោកនៅតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន បើទោះបីជាតារាប្រុសរូបនេះ បានភ្ជាប់ពាក្យ មានគូដណ្ដឹងរួចទៅហើយក្ដី។ យ៉ាងណាមិញ បន្ទាប់ពីភ្ជាប់ពាក្យអស់មួយរយៈធំ តែមិនទាន់កំណត់ថ្ងៃចូលរោង តែថ្មីៗនេះ លោកបានធ្វើដំណើរកម្សាន្ត ទៅក្រៅប្រទេសជាមួយនឹងអនាគតភរិយា ព្រមទាំងបង្ហោះរូបថត នៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញភាពផ្អែមល្ហែម ឃើញហើយចង់លើសជាតិស្ករ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ កន្លងទៅនេះនាយ ព្រែក រួមទាំងគូដណ្តឹង បាននាំគ្នាធ្វើដំណើរកម្សាន្ត ទៅក្រៅប្រទេស ដោយតារាប្រុសរូបនេះ មិនខ្វល់ខ្វាយ នឹងការងារសិល្បៈឡើយ ហើយបានបង្ហោះរូបភាពកៀកកើយ យ៉ាងស្និទ្ធស្នាល ព្រមទាំងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រឃើញហើយ មិនច្រណែនមិនបាន និងកោតសរសើរថា គូស្នេហ៍ មួយគូនេះ ពិតជាស័ក្តិសមនឹងគ្នា។

ជាការកត់សម្គាល់ ទោះបីជាមិនទាន់ដល់ពេលវេលា ចូលរោងជ័យរៀបការយ៉ាងណាក្តី តែនាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ជាពិសេសនោះ គឺតែងតែនៅតែចំណាយពេលវេលា ធ្វើដំណើរកំសាន្តទៅកាន់ទីកន្លែងផ្សេងៗ ទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយគ្នាជាហូរហែផងដែរ៕