(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា គ្រួសារតារាចម្រៀងលោកកែវ វាសនា បានធ្វើឲ្យមហាជនជាច្រើន បានចាត់ទុកថាលោកជាគ្រូសារគំរូមួយ ដែលចេះស្រលាញ់ តាមថ្នាក់ថ្នម ផ្តល់ភាពកក់ក្តៅទៅកាន់កូនៗ និងភរិយាជានិច្ច ទោះបីជាលោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី។

ក្រៅពីជីវិតដ៏មានសុភមង្គល ឃើញថាតារាប្រុសរូបនេះ ក៏មានជីវិតឯកជនកាន់តែ ធូរធារជាងមុន មានផ្ទះទ្រនំស្កឹមស្កៃរស់នៅ និងប្រើប្រាស់រថយន្តទំនើបៗជិះជាប្រចាំថ្ងៃផងដែរ។ តែអ្វីដែលកាន់តែពិសេសជាងនេះនោះគឺ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចនូវរូបរាងផ្ទះវីឡាមួយទៀតរបស់លោក ដែលកំពុងស្ថិតនៅក្នុងការសាងសង់ ដោយផ្ទះមួយនេះពិតជាធំ អបជាមួយនឹងម៉ូតរចនាដែលធ្វើឡើងស្អាត ទោះបីជាផ្ទះនេះមិនទាន់ធ្វើរួចរាល់១០០ភាគរយយ៉ាងណាក្តី។

បន្ទាប់ពីបានឃើញផ្ទះដ៏ធំមួយនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលខិតខំរកស៊ីទាំងប្តី និងប្រពន្ធមិនថាថ្ងៃយប់ទម្រាំបានជីវិតដ៏ឡូយឆាយមកដល់បច្ចុប្បន្ននេះ៕