ភ្នំពេញ៖ ថ្មីៗព័ត៌មានបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកដីបឹងតា​មោ​ក​ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខចំនួន២០ហិតា ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ សម្រាប់ការផ្គត់ផ្គង ជំនួសដោយការដូរទីតាំងផ្សារដើមគរ។ តែអ្វីដែលកាន់តែចម្លែក ក្រៅ​​ពីនឹកដល់សំដីស្នើរផ្ទាល់របស់តារាចម្រៀងមាស សុខសោភា គ្រានាងទទួលបាន​ឱ​កា​ស​ចូ​លរួម ទិវាបរិស្ថានជាតិ នៅនឹង មុខ សម្តេចនាយករដ្ឋមន្រ្តី បានស្នើសុំកុំលុបបឹងតា​មោក ។

បែរជាពេលនេះធ្លោយថា ការកាត់ដីបឹងតាមោកធ្វើផ្សារ និងចំណតរថយន្តតាំ​ង​ពី​អំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅ​ពេ​ល​ថ្មីៗនេះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងដែនដី ដើម្បីស្នើរសុំដី ដែលទើប​នឹ​​ងបែកធ្លាយនោះក៏បានឲ្យដឹងថា«ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំ​ណ​ត​រថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីណាក់សម្តេចតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។

កាលពីថ្ងៃទី០២ ខែសី​ហា ​ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើរមួយទៅកាន់ក្រសួងរៀបចំដែនដី ន​គ​រូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត»។ ប្រភព៖ តារាញ៉ូវ