(ភ្នំពេញ)៖ ខណៈពេលដែលប្រជាប្រិយភាពនឹងការគាំទ្រពីទស្សនិកជនកាន់តែមានការកើតឡើងយើងសង្កេតឃើញថា កញ្ញា សុខ ពិសី បានប្រើជីវិតរបស់ខ្លួនរស់នៅយ៉ាងសប្បាយនឹងមានក្តីសុខបំផុត ។ ជីវិតជាអ្នកសិល្បៈ​ឬជាអ្នកចម្រៀងនេះបើយើងមើលឲ្យមែនទែនទៅគឺថាសឹងតែរកពេលវេលាសម្រាប់កម្សាន្តលំហែរកាយខ្លួនឯងស្ទើរតែគ្មានផង ។

ដោយកញ្ញា​ សុខ ពិសី ក៏ដូចគ្នាដែររកពេលវេលាសម្រាប់ខ្លួនឯងជួបជុំសប្បាយជាមួយគ្រួសារក៏មិនសូវជាមានប៉ុន្មានដែរ ព្រោះរវល់តែច្រៀងតាមការប្រគុំតន្ត្រីផ្សេងៗ ។ តែយ៉ាងណា កញ្ញា សុខ ពិសី នៅតែឆ្លៀតពេលខ្លះតម្រាប់ខ្លួនឯង ដោយថ្មីៗនេះយើងឃើញថា ហ្វេសប៊ុកផេកដែលជាអ្នកគាំទ្ររបស់នាង បានបង្ហោះវីដេអូដែល សុខ ពិសី ដឹកឆ្កែដើរលេង រហូតដល់ថ្នាក់ អ៊ែតមីនផេក Sok Pisey SundayFan មានការច្រណែននឹងឆ្កែដែល សុខ ពិសី ស្រលាញ់ហើយតែងតែប្រឡែងលេងពេលនាងទំនេះពីការងារសិល្បៈ ។

ដោយបានសរសេរថា៖ កេីតរោគច្រណែនឆ្កែ អ៊ែតមីនមិនលេីកលែងសូម្បីតែឆ្កែក៏ច្រណែនដែរ ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

កេីតរោគច្រណែនឆ្កែ 😭 អេដមីនមិនលេីកលែងសូម្បីតែឆ្កែក៏ច្រណែនដែរ 🤣😣#sokpisey #sokpiseysundayfan

Gepostet von Sok Pisey SundayFan am Dienstag, 1. Januar 2019