ភ្នំពេញ៖ តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រីឯទេពកោសល្យរបស់នាងវិញក៏មិនធម្មតាដែរ។ ដោយឡែកប្រិយមិត្តពិតជាបានដឹងហើយថា តារាកប្លែងស្រស់ស្អាត នីឡា ដែលត្រូវជា​កូ​ន​ស្រីសំណព្វ របស់លោក តាវ៉ិចទ័រ ទាំងរូបឆោមសម្ផស្សកាន់តែស្រស់ស្អាត បើធៀ​ប​នឹងឳកាសឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈកំប្លែងដំបូង។

ដើរលើវិថីសិល្បៈ លុះ​​​​​​​ចម្រើនវ័យក្រមុំ ឆ្លងទាំងការបរាជ័យជីវិតគូពាក់កណ្តាលផងនោះ កូនស្រីអ្ន​កផ​លិ​ត​កម្មវិធីល្បីនៅដំបូលទូរទស្សន៍ស៊ីធីអីន នាង នីឡា ក៏រងនូវព្យុះព័ត៌មាន ថ្លែងពី​ភាព​អេ​អូ​ចច្រើនផងដែរ ។ពីជំនួបស្នេហ៍ថ្មីចូលមកជូលជុសដំបៅស្នេហាចាស់ជាមួយកូនប្រុសថៅកែល្ខោនបាសាក់ល្បីនៅទ​ស្សវត្តថ្មីនោះ។ តែយ៉ាងណា នីឡា ក៏មិនកន្លើយបញ្ចប់មន្ទិលនេះដែរ ជាមួយពាក្យថា «នាងមិនទាន់បានគិតដល់វេលាបង្កើតចំណងស្នេហ៍ថ្មីនោះដែរ ហើយរឿង​ល្បីទាំង​ប៉ុ​ន្មាន​សុទ្ធតែជារឿងមិនមែនជាការពិតទាំងអស់»។

ប៉ុន្តែប្លែកអី ថ្មីចែស៎លើបណ្តាញសង្គម កូនស្រីសំណព្វចិត្ត ផលិតករល្បីនៅ​ស៊ីធីអ៊ិន​នា​​ង​ នីឡា បានទំលាយរឿងមួយចំពោះមនុស្សម្នាដែលគ្រប់គ្នាចង់ដឹងយូរមកហើយ ពីទំ​នាក់ទំនងរវាង នីឡា ជាមួយបុរសវ័យក្មេងម្នាក់។ ក្នុងនោះ នីឡា បានបង្ហា​ញរសា​រដ៏​ភ្ញា​ក់ផ្អើលមួយថា៖«ពេលខ្ងុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយ​ដែ​ល​នៅ​ក្បែរខ្ញុំគ្រប់ពេល Suth Sakareak»៕