តើអ្នកកំពុងតែមានបំណងចង់បើកអាជីវកម្មឬមុខរបរខ្លួនឯងមែនទេ? ក៏ប៉ុន្តែអ្នកកំពុងតែខ្វះលុយ គ្មានបទពិសោធ ខ្លាចខាតច្រើនដូចនេះហើយទើបអ្នកសម្លឹងរកអ្នកណាម្នាក់មកសហការឬចូលជាដើមទុនជាមួយអ្នក ។ ការរកស៊ីឬការហៅអ្នកដែលយើងស្គាល់ចូលហ៊ុនជាមួយយើងវាការល្អព្រោះបើយើងរីកចម្រើនគឺរីកចម្រើនទាំងអស់គ្នា ។

ក៏ប៉ុន្តែក្នុងការរកស៊ីជាមួយមនុស្សដែលយើងស្គាល់ឬមិត្តភក្តិមុននឹងយើងសម្រេចចិត្តថាចូលរួមយើងគួរតែសិក្សានឹងដឹង ៣ ចំណុចសំខាន់នេះជាមុនសិន ។ ទី ១ យើងត្រូវតែមានការពិភាក្សាគ្នាដោយបើកចំហរ ការពិភាក្សាគ្នានេះគួរធ្វើមុនពេលដែលយើងសម្រេចចិត្តចូលហ៊ុន នឹងបង្កើតមុខរបរនឹងរបៀបធ្វើការងារនឹងគោលដៅឲ្យបានច្បាស់លាស់ជាមុនសិន នឹងហានិភ័យដែលនឹងជួបប្រទះ ។ ការពិភាក្សាគ្នានេះអាចធ្វើឲ្យម្ចាស់ហ៊ុនម្នាក់ៗដឹងពីចំណុចខ្លាំងនឹងចំណុចខ្សោយរបស់គ្នាទៅវិញមកងាយស្រួលក្នុងការបែងចែកតួនាទីគ្នាធ្វើ ។

ទីពីរ៖ ត្រូវតែមានផែនការជាក់លាក់ណាមួយ ជាទូទៅមុននឹងសម្រេចថាបើកមុខរបរមួយឬអាជីវកម្មយើងត្រូវមានផែនការច្បាស់លាស់ជាមុនសិន នឹងបែងចែកគ្នាក្នុងការទទួលខុសត្រូវក្នុងតួនាទីម្នាក់ៗ មានកាលវិភាគពេលវេលាដើម្បីជម្រុញអាជីវកម្មឲ្យដើរទៅមុខកាន់តែលឿន ។

ទីបី៖ ត្រូវរៀបចំលិខិតស្នាមឲ្យបានត្រឹមត្រូវ យើងធ្វើបែបនេះមិនមែនមានន័យថាយើងមិនទុកចិត្តមិត្តភក្តិឬមនុស្សដែលយើងស្គាល់នោះទេ ក៏ប៉ុន្តែវាជួយការពារផលប្រយោជន៍របស់អ្នកនឹងដៃគូសហការយើងនៅពេលដែលមានរឿងអ្វីមួយកើតឡើង ការរត់ការឯកសារគឺត្រូវមានស្នាមមេដៃ ភាគីដែលបានចូលរួមវាជារឿងមួយដែលធ្វើឲ្យយើងកាន់តែមានទំនុកចិត្តក្នុងការរកស៊ីជាមួយគ្នាមួយកម្រិតទៀត ។ ព្រោះយើងមិនចាំបាច់ខ្វាយខ្វល់រឿងមិនទុកចិត្តគ្នាជៀសវាងការបាត់បង់មិត្តភាពនឹងខាត់បង់ទ្រព្យជាយថាហេតុ ។