(ស្នេហា)៖ ធ្លាប់បានជួបហើយឬនៅ? ជាទូទៅភាគច្រើនមនុស្សជាច្រើនមិនសូវជាខ្វាយខ្វល់ច្រើនពីមនុស្សដែលគេស្រលាញ់យើងខ្លាំងនោះទេ ព្រោះម្នាក់ៗគិតថា យ៉ាងណាក៏មនុស្សម្នាក់នោះនៅតែស្រលាញ់យើងស្រាប់ហើយ ។ តើការធ្វើបែបនេះត្រូវដែរឬទេ?​ ចុះបើថ្ងៃណាមួយមនុស្សដែលស្រលាញ់យើងខ្លាំងគេចាក់ចេញឆ្ងាយពីយើងតើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ?

មនុស្សម្នាក់ដែលតែងតែនៅក្បែរយើងជានិច្ចមិនថាពេលសប្បាយពេលកើតទុក្ខនោះទេគេតែងតែនៅជាមួយយើងគ្រប់ពេល តែយើងបែរជាមិនអើរពើរនឹងគេសោះ ។ មនុស្សម្នាក់ដែលតែងតែយកអាសារយើងគ្រប់ពេលមិនថាពេលខ្លះគេស្តីបន្ទោសដាក់យើងនិយាយខ្លាំងៗដាក់យើង តែគេនៅតែជួយដោះស្រាយបញ្ហាយើងជានិច្ច ។

មនុស្សដែលមិនប្រកាន់ពីអតីតកាលរបស់យើង នឹងប្រវត្តិរបស់យើងឬបញ្ហា​ស្ថានភាពគ្រួសាររបស់យើង គេតែងតែជួយជ្រោមជ្រែងយើងរហូត ។ ហើយម្នាក់នោះ ក៏ប្រហែលជាមនុស្សតែម្នាក់ដែល អ្នកតែងតែមើលរំលង ជាមនុស្សដែលអ្នកតែងតែមិនឱ្យតម្លៃផងដែរ គេអាចជាមនុស្សដែលអ្នកស្អប់ ធុញ ព្រោះគិតថាគេគួរឱ្យរំខាន ។យើងតែងតែនិយាយថា ចង់មានមនុស្សល្អនៅក្បែរ ចង់មានមនុស្សម្នាក់ដើម្បីស្រឡាញ់ មើលថែ ការពារ តែពេលដែលយើងមានមនុស្សម្នាក់នៅក្បែរហើយ យើងបែរជាមើលមិនឃើញ ក៏មិនដែលនឹងចាប់អារម្មណ៍គេដែរ ព្រោះតែគេមិនមែនជា មនុស្សដែលយើងស្រឡាញ់ ៕