(ភ្នំពេញ)៖ ក្រោយពីមានរឿងកើតឡើងមិនល្អចំពោះតារាស្រីបែប K-POP កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេជះស្រាបៀរខណៈដែលខ្លួនបានច្រៀងនៅលើឆាកកាលពីពេលថ្មីៗកន្លងទៅនេះ​ ។​​ ដោយឡែករឿងខាងលើនោះក៏បានសម្រប់សម្រួលនឹងដោះស្រាយបញ្ចប់រួចទៅហើយ ។

ដោយឡែកថ្មីៗក៏មានវីដេអូធ្វើត្រាប់ជាច្រើនពីអ្នកលេងបណ្តាញសង្គមតាមសកម្មភាពដែលឆ្គាំឆ្គងលើកញ្ញា ទេព បូព្រឹក្ស ផងដែរ ។​ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការធ្វើត្រាប់តាមនេះ ? វាពិតជារឿងមិនល្អនោះទេក្នុងការធ្វើត្រាប់តាមបែបនេះព្រោះវាអាចប៉ះពាល់ដល់កិត្តិយសរបស់គេ​ ។ ទាក់ទងនឹងរឿងនេះ ជី ដេវិត បានចេញឃ្លីបវីដេអូមួយសម្តែងការមិនពេញចិត្តចំពោះការធ្វើត្រាប់តាម បែបនេះ ។

បើយើងមើលទៅអាចនឹងសើចតែបើយើងគិតឲ្យដល់ទៅវាជាការសើចចំអក នឹងជារឿងដែលគួរឲ្យហួសចិត្តជាខ្លាំងសម្រាប់អ្នករងគ្រោះ ។សូមទស្សនាវីដេអូខាងក្រោមជាមួយស្អាងស្នេហ៍ទាំងអស់គ្នា!

ថ្ងៃនេះសុំនិយាយរឿងហួសចិត្តមួយ និង សេចក្តីសោកស្តាយផងដែរ

Gepostet von G-Devith am Mittwoch, 2. Januar 2019