(ភ្នំពេញ)៖ តាមការសន្យារបស់ តារាចម្រៀង នី រតនា ថានឹងបង្ហាញរូបថត Pre-Wedding របស់ខ្លួនជូនទស្សនិកនឹងអ្នកគាំទ្ររបស់ខ្លួនកាលពីម្សិលមិញនេះ​ នី រតនា បានធ្វើតាមការសន្យារបស់ខ្លួនហើយ ។ ដោយការបង្ហាញរូបថតទាំងអស់នេះគឺស្រប់ពេលដែលជាថ្ងៃត្រូវនឹងខួបកំណើតរបស់ខ្លួនទៀតផង ។

ដោយ នី រតនា បានសរសេរលើទំព័រហ្វេសប៊ុកថា៖ ការបង្ហាញជូនរូបថត pre wedding របស់យើងខ្ញុំក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរបានបង្ហាញជូនបងប្អូនរួចមកហើយកាលពីថ្ងៃខួបគូដណ្តឹងរបស់ខ្ញុំបាទ Tessa Tessa ឥឡូវនេះ តាមការសន្យានៅថ្ងៃខួបកំណើតរបស់ខ្ញុំបាទ សូមបងប្អូនទស្សនានូវរូបថត pre wedding របស់យើងខ្ញុំ បែបសម័យទំនើបវិញម្តង ។

រូបថតដែល នី រតនា បានបើកបង្ហាញលើកនេះសុទ្ឋសឹងតែជារូបថតបែបសម័យនឹងបានផ្តិតយកទេសភាពយ៉ាងស្អាតប្លែកភ្នែកអ្នកទស្សនាមែនទែន ។​​ តោចាំអីទៀតចង់ដឹងថាស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះជាមួយគេហទំព័រស្អាងស្នេហ៍ទាំងអស់គ្នា!