(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានស្គាល់អតីតតារាចម្រៀងស្រីប្រចាំផលិតកម្មអិម កញ្ញា ពេជ្រ សូលីកាត្បិតនាងបានរយាលពីសិល្បៈទៅហើយក្តីប៉ុន្តែគេនៅតែឃើញនាងបានបង្ហាញខ្លួនជាមួយភាពស្រស់ស្អាតលើបណ្តាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះដែរតារាចម្រៀងស្រីដៃគូលោក នីកូ រូបនេះតែងបង្ហោះរូបរួមនឹងស្ទីលប្លែកនៃការ តុបតែងខ្លួន ពិសេសនោះកាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា ក៏បានបង្ហោះរូបថតពីរសន្លឹក បានបញ្ចេញសាច់ដ៏សខ្ចីរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រនាងពោលសរសើរមិនដាច់ឡើយដោយអ្នកខ្លះថាពិតជាលង់ហើយ ឯគណនីខ្លះក៏ពោលថានាងពិតជាគួរឲ្យខ្នាញ់ណាស់៕ សម្រស់របស់នាងពិតជាស្រស់ស្អាតធ្វើឲ្យប្រុសៗមិនតិចនាក់នោះទេលង់នឹងនាង ។

គួររំលឹកផងដែលថាក្រោយពីឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលនេះ កញ្ញា ពេជ្រ សូលីកា បានវិលចូលប្រឡូកក្នងសិល្បៈសារជាថ្មីម្តងទៀតហើយដោយបានចាប់ដៃគូរជាមួយលោក នីកូ ដដែលក្នុងខ្សែរឿងភាគថ្មីរបស់ផលិតកម្មហង្សមាសទៀតផង ។