(ភ្នំពេញ)៖ កំពូលតារាចម្រៀងដែលអ្នកអ្នកចម្រៀងធ្លាប់ជ្រកក្រោមដំបូលផលិតកម្មសាន់អស់ជាច្រើនឆ្នាំពេលនេះបានឈានជើងចូលផលិតកម្មដ៏ធំមួយគឺផលិតកម្មហង្សមាស​ ។ ការបោះជំហានចូលហង្សមាសនេះតារាប្រុសរូបនេះបានចាប់ផ្តើមទម្លាយអាថ៌កំបាំងគ្មានសល់ទាក់ទងទៅនឹងជីវិតគ្រួសាររបស់ខ្លួន ។

ក្នុងនោះផងដែលលោក ខេមរៈ​ សិរីមន្ត ក៏តែងតែបង្ហាញវត្តមានភរិយា​និងកូនៗរបស់រូបលោកទៅកាន់មហាជនឲ្យបានស្គាល់តាមរយៈការចូលរួមកម្មវិធីផ្សេងៗផងដែរ ។ ដោយខុសពីពេលមុនស្រឡះដោយពីមុនមិនសូវជាហ៊ានបង្ហាញដូចសព្វដងនេះទេ​។

ក្រោយពីឆ្លងឆ្នាំសកលមិនទាន់បានប៉ុន្មានថ្ងៃផង លោក ខេមរៈ​ សិរីមន្ត ក៏ចាប់ផ្តើមបង្ហាញភាពកក់ក្តៅ នឹងភាពផ្អែមល្ហែមដាក់ភរិយារបស់ខ្លួនជាសាធារណៈបង្អួតភ្នែកមហាជនភ្លាម ។ ដោយយកចិត្តទុកដាក់នឹងភរិយារបស់ខ្លួនជាខ្លាំងក្រោយពីភរិយារបស់រូបលោកសម្រាលកូនទើបតែរួចប៉ុន្មានខែមុននេះ​ ។