(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីកញ្ញា​ ឳក​ សុគន្ឋ កញ្ញា ដែលអាចនិយាយបានថាជាតារាលំដាប់របស់ផលិតកម្មហង្សមាសចាប់តាំងពីបានចូលប្រឡូកក្នុងវិថីសិល្បៈនេះយើងកត់សម្គាល់ឃើញថាប្រជាប្រិយភាពរបស់នាងមកទល់នឹងពេលនេះមិនមែនការស្រុតចុះអ្វីបន្តិចឡើយ ។​

ម៉្យាងវិញទៀតដូចដែលប្រិយមិត្តអ្នកគាំទ្ររបស់​កញ្ញា មួយចំនួនបានដឹងហើយថា នៅដើមឆ្នាំនេះនាងនឹងមានគម្រោងចូលរោងការជាមួយប្អូនប្រុសបង្កើតរបស់ម្ចាស់ផលិតកម្មហង្សមាសទៀតផង​នេះបើតាមប្រភពជិតដិតនឹងនាងបានបង្ហើបឲ្យដឹង ។ដោយឡែកកាលពីរាត្រីឆ្លងឆ្នាំយប់មិញនេះវត្តមានរបស់ សុគន្ឋ កញ្ញា​ បានធ្វើឲ្យកក្រើកឆាកតាមរយៈការបង្ហើរសំនៀងដ៏ពិរោះនឹងស្ទាយ៍រាំប្លែកៗធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោរកញ្ជៀវតែម្តង ។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺការលេងស្ទាយ៍សម្លៀកបំពាក់របស់កញ្ញា កាលពីយប់មិញពិតជាស៊ីអារម្មណ៍ ជាមួយនឹងឈុតពពណ៍លឿងចាស់មើលទៅដូចជាក្រឡានាគ ហើយមានឆែកបញ្ចេញសាច់ភ្លៅបន្តិចទៀតនោះពេលរាំធ្វើឲ្យអ្នកគាំទ្រសម្លឹងមិនដាក់ភ្នែកតែម្តង​។ក្រោយពីបានទម្លាយរឿងស្នេហ៍នឹងបានបណ្តើរគ្នាជាមួយប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសរួចមកយើងសង្កេតឃើញថា កញ្ញា ឳក សុគន្ឋ កញ្ញា​ ចាប់ផ្តើមលេងស្ទាយ៍សិចស៊ីដូចតារាស្រីផ្សេងទៀតដែល ដោយកាលពីពេលមុនៗហាក់មិនសូវជាហា៊នបញ្ចេញប៉ុន្មាននោះទេ​។